• 2020-09-15 13:32:31
  • បាល់ទាត់

Higuain ត្រៀម​ខ្លួន​ក្លាយ​ជា​កីឡាករ​មាន​ប្រាក់​ខែ​ច្រើន​ជាង​គេ​ នៅ​អាមេរិក

  • 2020-09-15 13:32:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Gonzalo Higuain នឹង​ក្លាយ​ជា​កីឡាករ ដែល​មាន​ប្រាក់​ងាប់​ប្រចាំ​ឆ្នាំ​ច្រើន​ជាង​គេ​នៅ​លីគ​កំពូល​សហរដ្ឋអាមេរិក ដោយ​នឹង​ទទួល​បាន​ចំនួន​ជាង ៧លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail។

កីឡាករ​រូប​នេះ​ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា នឹង​ចូល​រួម​ជាមួយ​ក្លឹប​លោក David Beckham ក្លឹប Inter Miami ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ហ្វ្លរីដា សហរដ្ឋអាមេរិក។

Higuain បាន​យល់ព្រម​ចុះ​កុងត្រា​ជាមួយ Inter អាមេរិក រយៈពេល ២ឆ្នាំ ដោយ​មាន​សុពលភាព​ដល់​ឆ្នាំ២០២២។

កីឡាករ​រូប​នេះ​ត្រូវ​បាន​ក្លឹប Juventus ផ្ដាច់​កុងត្រា ក្រោយ​ពេល​ដែល​លោក Andrea Pirlo ឡើង​កាន់​តំណែង ក្រោម​មូលហេតុ​ថា ខាង​ក្លឹប​សេះ​បង្កង់​មាន​បរិមាណ​ខ្សែ​ប្រយុទ្ធ​ច្រើន​ហួស​តម្រូវ​ការ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់