• 2020-09-15 04:10:14
  • បាល់ទាត់

ដំណឹង​ពិសេស Barca យល់​ព្រម​លើ​តម្លៃ​ខ្លួន Depay ហើយ

  • 2020-09-15 04:10:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona បាន​យល់​ព្រម​ក្នុង​តម្លៃ​ខ្លួន​២៨​លាន​ផោន​​ក្នុង​ការ​នាំ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Lyon កីឡាករ Memphis Depay មក​កាន់​កីឡដ្ឋាន Nou Camp។

អ្នក​ចាត់​ការ Ronald Koeman បាន​ចាប់​អារម្មណ៍​ចង់​នាំ​យក​កីឡាករ​ច័យ​២៦​ឆ្នាំ​រូប​នេះ​ជា​ខ្លាំង ដោយ​សារ​តែ​លោក​ស្គាល់​គេ​ច្បាស់ អំឡុង​ពេល​នៅ​ដឹក​នាំ​ជម្រើសជាតិ​ហុល្លង់។ Depay គ្រោង​ធ្វើ​ដំណើរ​​ទៅ​កាន់​ Barcalona នៅ​ប៉ុន្មាន​​ខាង​មុខ​ដើម្បី​​បំពេញ​ការ​ពិនិត្យ​សុខភាព។ គេ​សង្ឃឹម​ថា Dapay នឹង​បង្ហាញ​ខ្លួន​ជា​កីឡាករ​របស់ Barca នៅ​ចុង​អាទិត្យ​នេះ។

ប្រសិន​បើ​គ្រប់​យ៉ាង​ជោគជ័យ Dapayប្រហែល​ជា​អាច​លេង​​បាន​​សម្រាប់​ប្រកួត​បើក​ឆាក​​​ដំបូង​របស់​ Barcelona ក្នុង​ពាន La Liga រដូវ​កាល​ថ្មី ដែល​នឹង​ត្រូវ​ប៉ះ Villarreal នៅ​ថ្ងៃ​ទី ២៧ ខែ​ កញ្ញា។ កីឡាករ​សញ្ជាតិ​ហុល្លង់​ចូលរួម​ជាមួយ Lyon នៅ​ខែ មករា ឆ្នាំ ២០១៧ បន្ទាប់​ពី​​ធ្លាក់​ទម្រង់​លេង​នៅ Manchester United៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម