• 2020-09-15 02:45:04
  • បាល់ទាត់

ក្រោយ​ដាច់​សរសៃ​ជង្គង់​ពេល​នេះ សុន វណ្ណដេត អាច​ដើរ​បាន​តិចៗ​វិញ​ហើយ

  • 2020-09-15 02:45:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុន វណ្ណដេត បាន​ឱ្យ​ដឹង​ថា​រូប​គេ​អាច​ដើរ​បាន​តិច​ៗ​វិញ​ហើយ ក្រោយ​​វះកាត់​បាន​ជោគជ័យ និង​សម្រាក​ព្យាបាល់​មួយ​រយៈ​ ដែល​មក​ដល់​ពេល​នេះ បាន​ជាង​១០​ថ្ងៃ​ហើយ។ បច្ចុប្បន្ន​​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​នគរបាល​ជាតិ កំពុង​សម្រាក​ថែខ្លួន​នៅ​ឯផ្ទះ​។

កីឡាករ​កើត​នៅ​ខេត្ត​កោះកុង​ បញ្ជាក់​បែប​នេះ ៖«ដើរ​និយាយ​ទៅ​បង ដើរ​ជិតៗ​បាន​តើ​បង ដើរ​ទៅ​បន្ទប់​ទឹក មុខ​ផ្ទះ​អី​២០​ម៉ែត្រ​អី​ដើរ​បាន ប៉ុន្តែ​គ្រាន់​ថា យើង​ដើរ​ឆ្ងាយ​ប្រើ​ឈើច្រត់ ឱ្យ​ឈើច្រត់​​​ជំនួយ​ជួយ​យើង​ច្រើន​អ៊ីចឹង​បង»។

ខ្សែ​ប្រយុទ្ធ​ជួយ​ឱ្យ​ក្លឹប​នគរបាលជាតិ លើក​ពាន​សម្ដេច​ហ៊ុន​សែន​១រដូវ​កាល សុន វណ្ណដេត បាន​ជួប​គ្រោះថ្នាក់​ដាច់​សរសៃ​ជង្គង់ស្ដាំ (ACL) អំឡុង​ពេល​ប្រកួត​ជាមួយ​ក្លឹប​គិរីវង់សុខសែនជ័យ ក្នុង​ពានរង្វាន់​សម្ដេច ហ៊ុន សែន កាល​ពី​កន្លង​ទៅ​។

កាលនោះ​ក្លឹប​នគរ​បាល​ជាតិ ចាញ់​គិរីវង្ស​ក្នុង​លទ្ធផល ២ ទល់​១៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់