• 2020-09-14 08:18:36
  • បាល់ទាត់

Avatar FC​ ប៉ះ​ Khmer United​ វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ប្រាក់​ ៥០០០​ដុល្លារ​ ពាន​ KW Cambodia Cup

  • 2020-09-14 08:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ Avatar FC​ បង្ហាញ​ថ្វី​ជើង​អស្ចារ្យ​ទម្លាក់​ក្រុម​ខ្លាំង​ ISI DSC​ បាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​មួយ​ក្រុម​ Khmer United​ ដណ្ដើម​ពាន​រង្វាន់​ KW Cambodia Cup ២០២០​ អម​ដោយ​ទឹកប្រាក់​ ៥០០០​ដុល្លារ។​

ក្រុម Avatar FC (អាវបៃតង់)

ការ​ប្រកួត​រវាង​ Avatar FC​ និង​ ISI DSC​ ប្រើ​ពេល​ជិត៨០​នាទី​ទៅ​ហើយ​ទើប​មាន​គ្រាប់​បាល់​ ១-០​ ប៉ុន្តែ​សល់​តែ​ជាង​១០​នាទី​បញ្ចប់​ការ​ប្រកួត​ ការ​វ៉ៃ​បក​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​មាន​២គ្រាប់​ទៀត​ដោយ​មិន​ត្រូវ​ការ​ចាំបាច់ទាត់បាល់ ១១ម៉េត្រ បន្ថែម​ដើម្បី​សេចក្ដី​នោះ​ទេ។​

ក្រុម Avatar FC (អាវបៃតង់)

ក្រុម​ ISI DSC ​មាន​ឱកាស​នាំ​មុខ​១គ្រាប់​ទៅ​ហើយ​ ប៉ុន្តែ​ហាក់​មិន​សូវ​មាន​សន្ទុះ​បន្ត​ទៀត​ ខណៈ​ Avatar FC​ ព្យាយាម​សម្រុក​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​រហូត​តាម​ស្មើ​ ១-១​ និង​បន្ត​បុក​បន្ថែម​ទៀត​យក​ឈ្នះ​វិញ​ដោយ​លទ្ធផល​ ២-១​ បញ្ចប់​ការ​ប្រកួត​តែ​ម្ដង។​ ការ​យក​ឈ្នះ​នេះ​ក៏​ជា​ការ​សងសឹក​វិញ​ដែរ​ចំពោះ​ក្រុម​ ISI DSC​ ដែល​ធ្លាប់​ឈ្នះ​ក្រុម​របស់​ពួកគេ​ ៣-១ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ KW Cambodia League​ ថ្មីៗ​នេះ។​

Khmer United​ (អាវលឿង)

ចំណែក​១គូ​ទៀត​នោះ​ Khmer United​ បាន​យក​ឈ្នះ​ក្រុម​ Riel Phnom Penh​ ៤-១​ ផង​ដែរ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត។​ វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ KW Cambodia Cup​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា​ ឆ្នាំ​២០២០​ គឺ​ក្រុម​ Khmer United​ ប៉ះ​ Avatar FC ។​ ក្រុម​ដែល​ឈ្នះ​ពាន​រង្វាន់​នេះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ៥០០០​ដុល្លារ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់