- 2020-09-09 13:35:03
- បាល់ទាត់
ឮថា Depay ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Barcelona អស់ហើយ!
- 2020-09-09 13:35:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឮថា Depay ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Barcelona អស់ហើយ!
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធហុល្លង់កីឡាករ Memphis Depay បានព្រមព្រៀងលក្ខខ័ណ្ឌផ្ទាល់ខ្លួន ជាមួយក្លឹប Barcelona នេះបើតាមការអះអាងពីខាង Sky Sports Italia។
ប្រភពដដែលបានឲ្យដឹងថា Barcelona បានទាក់ទង Depay កាលពីប៉ុន្មានថ្ងៃមុននេះ ហើយក៏ជួបពិភាក្សាស៊ីជម្រៅជាមួយសាមីខ្លួនតែម្ដង ប៉ុន្តែការចរចាជាមួយក្លឹប Olympique Lyon មិនឈានដល់មានកិច្ចព្រមព្រៀងណាមួយទេ ហើយការពិភាក្សានៅតែមានបន្ត។
Depay គិតត្រឹមឆ្នាំ២០២០នេះ មានអាយុ ២៦ឆ្នាំហើយ។ កីឡាកររូបនេះបានលេងនៅ Lyon តាំងពីឆ្នាំ២០១៧ មក ក្រោយពេលដែលលោក Jose Mourinho កាន់កាប់ Manchester United។
ក្នុងអាជីពឈុតធំរបស់ខ្លួន ក្នុងរយៈពេលជិត ១០ឆ្នាំនេះ ខ្សែប្រយុទ្ធហុល្លង់រកបាន ១១៤គ្រាប់ ក្នុងការបង្ហាញខ្លួន ៣១៦ដង នៅក្លឹប ៣គឺ PSV ហុល្លង់ Manchester United និង Lyon បារាំង៕