• 2020-09-04 02:15:03
  • បាល់ទាត់

ឆ្លង​កាន់​តែ​ច្រើន​នាក់ សូម្បី​តែ​ Diego Costa ក៏​រក​ឃើញ​វិជ្ជមាន​​កូរ៉ូណា​ដែរ

  • 2020-09-04 02:15:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Atletico Madrid ​បាន​ប្រកាស​ថា ខ្សែ​ប្រយុទ្ធ Diego Costa និង​ខ្សែ​ការពារ Santiago Arias ត្រូវ​បាន​ដាក់​ឲ្យ​ដាច់​​ដោយ​ឡែក បន្ទាប់​ពី​តេស្ដ​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូរ៉ូណា​អំឡុង​ពេល​ពួក​គេ​ត្រលប់​ពី​​​វិស្សមកាល​រដូវ​ក្ដៅ​វិញ។

ក្លឹប Atletico បាន​ប្រមូល​កីឡាករ​របស់​ខ្លួន​ដើម្បី​ធ្វើ​តេស្ដ​រក​រីរុស​ Covid-19 មុន​​ចូល​ហ្វឹកហាត់​ត្រៀម​លេង​រដូវ​កាល​ថ្មី​នៅ​ថ្ងៃ​ទី ៤ ខែ​ កញ្ញា​នេះ។ លីគ​កំពូល​របស់​អេស្ប៉ាញ​ La Liga នឹង​ចាប់​ផ្ដើម​ប្រកួត​នៅ​រដូវ​កាល​ថ្មី​នៅ​ថ្ងៃ​ទី ១១ ខែ កញ្ញា​ខាង​មុខ ប៉ុន្តែ Atletico ត្រូវ​លេង​ប្រកួត​ដំបូង​នៅ​ថ្ងៃ​ទី ២៧ ខែ កញ្ញា​ឯណោះ​ទល់​នឹង Granada។

មួយ​រយៈ​ចុងក្រោយ​នេះ​​វីរុស​ Covid-19 បាន​ឆ្លង​រាលដាល​ដល់​កីឡាករ​បាល់ទាត់​ល្បី​ៗ​ជា​ច្រើន។ ថ្មី​ៗ​នេះ​ក្លឹប PSG បាន​ប្រកាស​កីឡាករ​របស់​ខ្លួន​៣​នាក់​ផ្សេង​ទៀត​ក៏​បាន​ឆ្លង​ជំងឺ​កូរ៉ូណា​ដូច​គ្នា បន្ទាប់​ពី Neymar, Di Maria និង Paredes។ នេះ​មាន​ន័យ​ថា​ក្នុង​ក្លឹប PSG មាន​កីឡាករ​ឆ្លង​៦​នាក់​ហើយ​ពេល​នេះ៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី