• 2020-08-26 01:59:58
  • បាល់ទាត់

Pirlo ប្រាប់ Higuain ត្រង់​ៗ​ថា Juventus លែង​ត្រូវ​ការ​គេ​ទៀត​ហើយ

  • 2020-08-26 01:59:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Andrea Pirlo បាន​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ Gonzalo Higuain នឹង​ត្រូវ​ចាកចេញ​ពី Juventus ក្នុង​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​​ប្រាប់​កីឡាករ​ថា គេ​មិនមែន​ជា​ផ្នែក​នៃ​គម្រោង​របស់​លោក​ទេ។

បុរស​វ័យ​៤១​ឆ្នាំ​ដែល​ចូល​ខ្លួន​មក​ជំនួស​កន្លែង​លោក Maurizio Sarri កាល​ពី​ដើម​ខែ​នេះ បាន​ចូល​មក​កាន់​ទីលាន​ហ្វឹកហាត់​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ច័ន្ទ ដើម្បី​ត្រៀម​​ចំ​ប្រយុទ្ធ​ក្នុង​រដូវ​កាល​ដំបូង​ក្នុង​នាំ​ជា​អ្នក​ចាត់​ការ។ Pirlo ក៏​បាន​សម្រេច​​ពី​ចំ​អនាគត​​របស់​កីឡាករ​មួយ​ចំនួន ដូច​ជា Aaron Ramsey ជា​ដើម​ដែល​មិន​មាន​កន្លែង​លេង​នៅ Juventus បន្ទាប់​ចំណាយ​ពេល​១​ឆ្នាំ​យ៉ាង​លំបាក។

បញ្ហា​មួយ​ទៀត​នោះ​គឺ Pirlo បាន​និយាយ​មិន​លាក់លៀម​ថា Higuain នឹង​ចេញ​ក្នុង​រដូវ​ក្ដៅ​នេះ។ លោក​បាន​និយាយ​ជាមួយ Higuain ត្រង់​ៗ​ថា គេ​ជា​កីឡាករ​លំដាប់​ពិភពលោក ប៉ុន្តែ​​ក្រុម​បាន​សម្រេច​ចិត្ត​​វា​ជា​ពេលវេលា​ត្រូវ​បែក​គ្នា​ហើយ។ សម្រាប់​អនាគត​របស់ Paulo Dybala លោក Pirlo និយាយ​ច្បាស់​ៗ​​គឺ​មិន​ឲ្យ​ទៅ​ណា​ទេ៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី