- 2020-08-10 03:38:30
- បាល់ទាត់
Barcelona ចាប់អារម្មណ៍ចង់ទិញយក Bernado Silva ពី Man City
- 2020-08-10 03:38:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barcelona ចាប់អារម្មណ៍ចង់ទិញយក Bernado Silva ពី Man City
ចន្លោះមិនឃើញ
ក្លឹប Barcelona កំពុងតាមប្រមាញ់អ្នកនាំលេងរបស់ Manchester City គឺកីឡាករ Bernardo Silva ដើម្បីយកគេធ្វើជាកីឡាករសំខាន់ក្នុងក្រុមនៅរដូវកាលក្រោយ។
ត្បិតតែឈ្នះពានកីឡាករឆ្នើមប្រចាំរដូវកាលក្នុងក្លឹបកាលពីរដូវកាលមុន ប៉ុន្តែភាពសំខាន់របស់ Silva នៅ City ត្រូវបន្ថយ ដោយសារវត្តមានរបស់ Phil Foden ដែលធ្វើឲ្យកីឡាករសញ្ជាតិព័រទុយហ្គាល់បង្ហាញខ្លួនបានតែ២៣ប្រកួតប៉ុណ្ណោះនៅ Premier League។
Barcelona កំពុងរៀបគម្រោងទិញយក Silva ជាមួយនឹងការបន្ថែមកីឡាករ Nelson Semedo ក្នុងការចរចាផ្ទេរ។ ខ្សែការពារ Semedo ក៏ជាគោលដៅមួយដែល City ចង់បានផងដែរ។ ដូចនេះ Barca ចង់ប្រើក្បាច់ដោះដូរកីឡាករនិងបន្ថែមប្រាក់មួយចំនួនដើម្បីយក Silva៕