• 2020-08-10 03:08:28
  • បាល់ទាត់

គ្រូ​បង្វឹក​វ័យ​៣៣​ឆ្នាំ​របស់ ​Leipzig ​ធ្លាប់​បដិសេធ​មិន​ដឹក​នាំ Real Madrid ​

  • 2020-08-10 03:08:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Nagelsmann ​គ្រូ​បង្វឹក​វ័យ​ក្មេង​បំផុត​នៅ​ Bundesliga ​និង UEFA Champions League ​ធ្លាប់​បាន​បដិសេធ​មិន​ទៅ​ដឹក​នាំ​ក្រុម Real Madrid ​ឡើយ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ។

​Nagelsmann ​កំពុង​ល្បី​ឈ្មោះ​ខ្លាំង​មែនទែន ដោយ​លោក​នៅ​វ័យ​ក្មេង ​ប៉ុន្តែ​ពោរពេញ​ដោយ​សមត្ថភាព។ ​បុរស​វ័យ​៣៣​ឆ្នាំ​នេះ ​ចូល​ដឹក​នាំ​ក្រុម RB Leipzig ​នៅ​ពេល​ក្រុម​កំពុង​ប្រឹង​រស់​គេច​ពី​តំបន់​កាត់​ចោល តែ​លោក​អាច​ជួយ​ក្រុម​ឱ្យ​ផុត​គ្រា​លំបាក​នោះ ​និង​អាច​លេង​ពាន​អឺរ៉ុប​បាន​២​ឆ្នាំ​ជាប់​គ្នា​មក​ហើយ។ ​ខណៈ​ដែល​រដូវ​កាល​នេះ ​លោក​ដឹក​នាំ​ក្រុម​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ UCL ​ហើយ​ប៉ះ​ជាមួយ Atletico Madrid ​ទៀត។

​បុរស​សញ្ជាតិ​អាល្លឺម៉ង់​បាន​បង្ហើប​រឿង​ដ៏​អស្ចារ្យ​មួយ​ទៀត​ថា​លោក​ធ្លាប់​ត្រូវ​បាន​ក្រុម Real Madrid ​ទាក់ទង​ដើម្បី​ទៅ​ដឹក​នាំ​ក្រុម​កាល​ពី​ឆ្នាំ​២០១៨​ថែម​ទៀត។ តែ​គ្រា​នោះ ​លោក Nagelsmann ​បាន​បញ្ជាក់​ថា​វា​មិន​ទាន់​ដល់​ពេល​ល្អ​សម្រាប់​លោក​ទៅ​ដឹក​នាំ​ក្រុម​យក្ស​នៅ​អេស្ប៉ាញ​នោះ​ទេ។ ​យ៉ាង​ណា​ក៏​ដោយ ​នៅ​ពេល​លោក​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ ​និង Real Madrid ​ត្រូវ​ការ​អ្នក​ចាត់ការ​ទៀត ​លោក​នឹង​ទៅ​មិន​ខាន៕

ប្រភព៖ Marca អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់