• 2020-08-07 13:33:33
  • បាល់ទាត់

PL ​បង្ហាញ​ពី​ បេក្ខភាព​កីឡាករ​ប្រចាំ​រដូវ​កាល​ ក្នុង​ថ្ងៃ​នេះ

  • 2020-08-07 13:33:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League បាន​ធ្វើ​ការ​បង្ហាញ​ឈ្មោះ​បេក្ខភាព​កីឡាករ​ប្រចាំ​រដូវ​កាល​ចំនួន​ ៧​រូប​នៅ​ក្នុង​ថ្ងៃ​នេះ​ ដោយ​បេក្ខជន​ ៣​រូប​មក​ពី​ក្លឹប​ Liverpool និង​ ៤​រូប​ទៀត​មក​ពី​ក្លឹប​ចំនួន​ ៤​ផ្សេង​គ្នា​ ដែល​មាន​ដូច​ជា​ ក្លឹប​ Manchester City ក្លឹប​ Southampton ក្លឹប​ Burnley និង​ក្លឹប​ Leicester City ។

បេក្ខភាព​កីឡាករ​មក​ពី​ក្លឹប​ Liverpool ៣​រូប​មាន​ដូច​ជា​ខ្សែ​ការពារ​ Trent Alexander Arnold ខ្សែ​បម្រើ​ Jordan Henderson និង​ខ្សែ​ប្រយុទ្ធ​ Sadio Mane ។

ចំពោះ​បេក្ខជន​មក​ពី​ Man City គឺ​ជា​ខ្សែ​បម្រើ​ Kevin De Bruyne​ រី​ឯ​បេក្ខជន​មក​ Southampton វិញ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​ Danny Ings ។

សម្រាប់​បេក្ខភាព​កីឡាករ​របស់​ក្លឹប​ Burnley វិញ​គឺ​ជា​អ្នក​ចាំ​ទី​ Nick Pope ឯ​បេក្ខភាព​កីឡាករ​មក​ពី​ក្លឹប​ Leicester City គឺ​ខ្សែ​ប្រយុទ្ធ​ Jamie Vardy ៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់