• 2020-08-06 11:26:56
  • បាល់ទាត់

ផ្លូវការ​! Sanchez ផ្ដាច់​ចំណង​ជាមួយ​បិសាច​ក្រហម​ ហើយ​ផ្លាស់​មក​ក្លឹប Inter Milan

  • 2020-08-06 11:26:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​ឈីលី​កីឡាករ Alexis Sanchez បាន​ផ្លាស់​មក​កាន់​ក្លឹប Inter Milan ជា​ផ្លូវ​ការ​ហើយ​ក្នុង​ថ្ងៃ​នេះ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្លឹប​អ៊ីតាលី​នៅ​លើ​គេហទំព័រ​របស់​ខ្លួន។

គេហទំព័រ Inter Milan បាន​ចុះ​ផ្សាយ​ថា Sanchez បាន​ព្រម​ព្រៀង​បន្ត​នៅ​ជាមួយ​ក្លឹប​ជា​អចិន្ត្រៃយ៍​រហូត​ដល់​ឆ្នាំ២០២៣ ខណៈ​ខាង​ក្លឹប​មិន​បាន​ចុះ​ផ្សាយ​ពី​តម្លៃ​ក្នុង​ការ​ផ្ទេរ​មក​ពី Manchester United ទេ។

យ៉ាងណាមិញ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Goal ក្លឹប Manchester United បាន​ផ្ដាច់​កុងត្រា​ជាមួយ Sanchez មុន​កាល​កំណត់ ហើយ​គេ​ជឿជាក់​ថា​ខាង​ក្លឹប​បិសាច​ក្រហម​បាន​ផ្ដល់​ប្រាក់​មួយ​ចំនួន​ដល់​កីឡាករ​មួយ​នេះ​ចំពោះ​រឿង​ផ្ដាច់​កុងត្រា​នេះ។

កីឡាករ​ឈីលី​រូប​នេះ​បាន​លេង​នៅ Inter Milan ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​រយៈពេល​មួយ​ឆ្នាំ ហើយ​អំឡុង​ពេល​មួយ​ឆ្នាំ​នេះ Sanchez លេង​បាន ២២ប្រកួត ហើយ​រក​បាន ៤គ្រាប់៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់