• 2020-08-06 09:18:31
  • បាល់ទាត់

Szczesny ​ព្រមាន Lyon ​ថា​ Ronaldo ​ត្រៀម​បង្ក​ព្យុះ​ភ្លៀង​រួច​ហើយ​

  • 2020-08-06 09:18:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាំទី Szczesny ​បាន​បញ្ជាក់​ថា​មិត្ត​រួម​ក្រុម Cristiano Ronaldo ​ត្រៀម​ជា​ស្រេច ​សម្រាប់​ការ​ប្រកួត UEFA Champions League ​នៅ​ពេល​ខាង​មុខ​នេះ​។

​ក្រុម Juventus ​នឹង​ត្រូវ​ប្រកួត​ជើង​ទី​២​ទល់​ក្រុម Lyon ​ខណៈ​ដែល​ជើង​ទី​១​កន្លង​ទៅ ​ពួកគេ​បាន​បរាជ័យ​ក្នុង​លទ្ធផល ​១-០។ ​លទ្ធផល​ចាញ់​ត្រឹម​១​គ្រាប់​នេះ ​Szczesny ​មាន​ទំនុក​ចិត្ត​ថា​ក្រុម​របស់​ខ្លួន​នឹង​អាច​វាយ​បក​បាន​វិញ ​សម្រាប់​ជើង​ទី​២​ខាង​មុខ​នេះ ​ព្រោះ​រូបគេ​មើល​ឃើញ​ថា Ronaldo ​ត្រៀម​ជា​ស្រេច​ហើយ សម្រាប់​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត។

​អ្នក​ចាំទី​វ័យ​៣០​ឆ្នាំ​ខាង​លើ​នេះ ​បាន​អះអាង​ថា​៖ “ខ្ញុំ​បាន​មើល​ឃើញ​ក្រុម​ត្រៀម​ជា​ស្រេច​ហើយ ​វា​ស្រដៀង​ទៅ​នឹង​ឆ្នាំ​មុន​ដែរ ​ដែល​យើង​លេង​ទល់​ក្រុម AT Madrid ​។ យើង​អាច​ធ្វើ​វា​បាន​ម្ដង​ទៀត។ Ronaldo ​អាច​រក​បាន Hat-trick ​ម្ដង​ទៀត? ​គ្មាន​អ្នក​ឆ្ងល់​ទេ ​ថា​គាត់​អាច​ធ្វើ​វា​បាន​ទៀត​មែន។ គាត់​តែងតែ​បង្កើត​អ្វី​ដែល​អស្ចារ្យ​ជា​និច្ច”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់