• 2020-08-06 05:20:27
  • បាល់ទាត់

ញាក់​សាច់! មក​មើល​ខ្ទង់​​ចំណាយ​​រយ​លាន​របស់ Pep លើ​ខ្សែ​ការពារ​នៅ City

  • 2020-08-06 05:20:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Nathan Ake បាន​ក្លាយ​ជា​កីឡាករ​ផ្លូវការ​របស់ Manchester City ហើយ បន្ទាប់​ពី​ក្លឹប​ព្រមព្រៀង​ជាមួយ Bournemouth ក្នុង​តម្លៃ​ផ្ទេរ​៤០​លាន​ផោន។

Bournemouth ត្រូវ​បាន​កាត់​ចេញ​ពី Premier League ក្នុង​រដូវ​កាល​២០១៩-២០ ហើយ​ការ​មក​ដល់ City របស់ Ake សញ្ជាតិ​ហុល្លង់​វ័យ​២៥​ជា​ការ​សាង​អនាគត​ថ្មី​មួយ​ទៀត​នៅ​លីគ​កំពូល​អង់គ្លសេ។

គេ​សង្កេត​ឃើញ​ថា City ពេញ​ចិត្ត​ក្នុង​ការ​ចំណាយ​​ប្រាក់​ខ្លាំង​មែនទែន ក្នុង​ការ​នាំ​យក​ខ្សែ​ការពារ​​ឡើង​ជើង​មក​កាន់​ក្រុម​។ ហើយ​​​ការ​នាំ​ចូល Ake ចុង​ក្រោយ​នេះ​ពួក​​គេ​បាន​ចាយ​អស់​៣៤៥​លាន​ផោន​​សម្រាប់​កីឡាករ​នៅ​តំបន់​ខាង​ក្រោម ចាប់​តាំង​ពី​ការ​មក​ដល់​របស់ Guardiola។

​ខាង​​ក្រោម​ជាង​ខ្សែ​ការពារ​​ដែល​លោក Guardiola ទិញ​ចូល៖

  • Joao Cancelo តម្លៃ​៥៨,៥​លាន​ផោន
  • Aymeric Laporte តម្លៃ​៥៨,៥​លាន​ផោន
  • Benjamin Mendy តម្លៃ៥២លាន​ផោន
  • John Stones តម្លៃ៥០លាន​ផោន
  • Kyle Walker តម្លៃ៤៧លាន​ផោន
  • Nathan Ake តម្លៃ៤១លាន​ផោន
  • Danilo តម្លៃ២៧លាន​ផោន
  • Angelino តម្លៃ១១លាន​ផោន

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់