- 2020-08-06 06:06:19
- បាល់ទាត់
James ទំនងទៅ AT Madrid ហើយ ក្រោយគ្មានកៅអីនៅ Real Madrid
- 2020-08-06 06:06:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
James ទំនងទៅ AT Madrid ហើយ ក្រោយគ្មានកៅអីនៅ Real Madrid
ចន្លោះមិនឃើញ
James Rodriguez ទំនងជាចាកចេញពីក្រុម Real Madrid ទៅចូលរួមជាមួយ Atletico Madrid ហើយនៅរដូវកាលក្រោយនេះ បន្ទាប់ពីមិនមានឈ្មោះលេងទាល់តែសោះ។
បញ្ជីឈ្មោះកីឡាករចុងក្រោយ ដែលត្រូវធ្វើដំណើរទៅអង់គ្លេសប្រកួតជាមួយ Man City នៅយប់ថ្ងៃសុក្រខាងមុខនេះ ក៏មិនមានឈ្មោះរបស់ James ដែរ។ ខណៈដែលប្រកួតក្នុងលីគប៉ុន្មានប្រកួតចុងក្រោយក៏មិនមានឈ្មោះរូបគេទៀត។ ដូច្នេះវាបានបញ្ជាក់ច្បាស់ថាអនាគតរបស់ខ្សែបម្រើកូឡុំប៊ីរូបនេះនៅ Real Madrid បានអស់ត្រឹមនេះហើយ។
ដោយសារតែបែបនេះហើយ ទើប AT Madrid ចូលខ្លួនសួរនាំភ្លែត។ ប្រភពនៅអេស្ប៉ាញបានឱ្យដឹងថាកីឡាករវ័យ២៩ឆ្នាំនេះ ទំនងជាទៅជាមួយក្រុមលោក Simeone ហើយ ដោយមានតម្លៃខ្លួន១៣,៥លានផោន។ កីឡាករដែល Real Madrid ទិញកាលពីឆ្នាំ២០១៤នេះ មានក្លឹបនៅអង់គ្លេសជាច្រើនចង់បានដែរ ប៉ុន្តែ AT Madrid ជាក្រុមមានភាគរយខ្ពស់ជាងគេដែលអាចបញ្ចុះបញ្ចូលទិញយកអតីតកីឡាករ Monaco នេះបាន៕