- 2020-08-03 08:15:30
- បាល់ទាត់
Lampard ៖ Willian គួរតែគិតពីអនាគតរបស់ខ្លួនហើយ
- 2020-08-03 08:15:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lampard ៖ Willian គួរតែគិតពីអនាគតរបស់ខ្លួនហើយ
ចន្លោះមិនឃើញ
អ្នកចាត់ការរបស់តោខៀវ Chelsea, Frank Lampard បាននិយាយថា Willian គួរតែដល់ពេលគិតពីអនាគតរបស់ខ្លួនហើយ។ តើគួរចាកចេញ ឬបន្តនៅ Stamford Bridge?
តោខៀវធ្លាប់បានចរចាជាមួយខ្សែបម្រើស្លាបរបស់ប្រេស៊ីលរូបនេះម្ដងរួចមកហើយ ដោយចង់បន្តកុងត្រារយៈពេល ២ ឆ្នាំ។ ប៉ុន្តែខ្សែបម្រើវ័យ ៣១ ឆ្នាំចង់បានការបន្តកុងត្រារយៈពេលយូររហូតដល់ ៣ ឆ្នាំដើម្បីអាចបន្តលេងនៅជាមួយ Chelsea ឲ្យបានយូរ។
យ៉ាងណាក្ដីការចរចាកំពុងធ្វើឲ្យ Willian មានភាពស្រពិចស្រពិល ដោយសារភ្នាក់ងាររបស់រូបគេលោក Kia Joorabchian បានបង្ហើបថា មានក្លឹបធំៗជាច្រើនកំពុងចង់បានខ្សែបម្រើស្លាបប្រេស៊ីល ដែលមានដូចជា Inter, Arsenal និង មាន់ខ្នាយមាស Tottenham ជាដើម ។
អ្នកចាត់ការ Lampard បាននិយាយថា លោកមិនបានដឹងពីការសម្រេចចិត្តរបស់ Willian ឡើយ បើទោះបីលោកមានទំនាក់ទំនងល្អជាមួយកីឡាកររូបនេះក៏ដោយ។ នេះជាជម្រើសរបស់ Willian ហើយអ្នកចាត់ការវ័យ ៤២ ឆ្នាំពេញចិត្ត និងគាំទ្រទាំងស្រុង ចំពោះការសម្រេចចិត្តរបស់ខ្សែបម្រើស្លាបខាងលើ។
Chelsea នឹងត្រូវទៅទឹកដីរបស់ក្រុមខ្លាំងអាល្លឺម៉ង់ Bayern Munich សម្រាប់ការប្រកួតជើងទី២ វគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Champions League វេលាម៉ោង ២ យប់រំលងអធ្រាត្រថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នេះ៕