• 2020-07-29 02:53:54
  • បាល់ទាត់

Coutinho បង្ហើប​តម្រុយ​ចង់​មក​លេង​នៅ Premier League វិញ

  • 2020-07-29 02:53:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Philippe Coutinho អាច​នឹង​ត្រឡប់​មក​កាន់ Premier League វិញ បន្ទាប់​ពី​ភ្នាក់ងារ​របស់​គេ​លោក Kia Joorabchian ទម្លាយ​ឲ្យ​ដឹង​ថា គេ​​ចង់​ផ្លាស់​មក​អង់គ្លេសវិញ។

អតីត​សមាជិក​របស់​ Liverpool រូប​នេះ​បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​នៅ​ក្លឹប Bayern Munich ពី​ក្លឹប Barcelona។ យ៉ាងណាក្ដី អនាគត​របស់​គេ​នៅ​អេស្ប៉ាញ​ហាក់​ប្រេះឆា ដោយ​ Barca មិន​មាន​ចំណាប់​អារម្មណ៍​បន្ត​ទុក​គេ​ទេ។

Coutinho កំពុង​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប Arsenal, Tottenham និង Leicester ហើយ​លោក Joorabchian បាន​បង្ហើប​ថា កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ចាប់​អារម្មណ៍​សម្រាប់​ការ​ផ្លាស់​ទៅ Premier League វិញ។

“វា​មិន​មាន​អ្វី​បិទបាំង​ទេ គេ​ចង់​ត្រឡប់​ទៅ Premier League វិញ ហើយ​ទ្វារ​នៅ​តែ​បើក​ចំហ​ជា​និច្ច​”។ សម្ដី​​លោក Joorabchian។ Coutinho វ័យ​២៨​ឆ្នាំ​​លេង​ឲ្យ​ Bayern ក្នុង​លីគ​បាន​២៣​ប្រកួត​ ទាត់​បញ្ចូល​ទី​៨​គ្រាប់​ក្នុង​រដូវ​កាល​នេះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់