• 2020-07-24 04:45:31
  • បាល់ទាត់

ធ្លាក់​ខ្លួន! ​Balotelli ​​ចរចា​​ក្លឹប​លីគ​លំដាប់​ទី​៣ ដើម្បីបាន​​លេង​វិញ ​

  • 2020-07-24 04:45:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Mario Balotelli ​កំពុង​ចរចា​ជាមួយ​ក្លឹប Como ​ដែល​លីគ​នៅ​លីគ​លំដាប់​ទី​៣ Serie C ​របស់​អ៊ីតាលី ​ក្រោយ​ពី​រូបគេ​ចែក​ផ្លូវ​ជាមួយ​ក្រុម​ Brescia ។

Mario Balotelli

​Como ​ស្ថិត​នៅ​លេខ​១៣​ឯ​ណោះ​ក្នុង​គ្រុប A ​នៃ​លីគ Serie C ​នា​រដូវ​កាល​នេះ។ ​ក្លឹប​មួយ​នេះ ​ត្បិត​តែ​លេង​នៅ​លីគ​ក្រោម​មែន ប៉ុន្តែ​ពួកកេ​មាន​ម្ចាស់​ជា​សេដ្ឋី​ប្រាក់​វាល់​លាន​ឯ​ណោះ។ ​លោក Robert Budi Hartono ​សេដ្ឋី​កូន​កាត់​ចិន ឥណ្ឌូណេស៊ី ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ដល់​ទៅ​១៨​ពាន់​លាន​ដុល្លារ​គឺ​ជា​ម្ចាស់​របស់​ក្លឹប Como ​នេះ។ ​បច្ចុប្បន្ន​ក្លឹប​នេះ ​បាន​បញ្ជាក់​ថា​ថ្នាក់​ដឹក​នាំ​កំពុង​តែ​ចរចា​ជាមួយ​ខ្សែ​ប្រយុទ្ធ Balotelli ​ដើម្បី​នាំ​យក​រូបគេ​មក​ជួយ​ក្រុម។

លោក Robert Budi Hartono

​ការ​ចរចា​យក​អតីត​កីឡាករ Manchester City ​និង Liverpool ​មក​នេះ គឺ​ដោយសារ​តែ​លោក Hartono ​មាន​គម្រោង​ធ្វើ​យ៉ាង​ណា​ឱ្យ​ក្រុម Como ​អាច​ឈាន​ជើង​ឡើង​មក​លេង​នៅ​លីគ​កំពូល​អ៊ីតាលី​បាន​វិញ ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត។ ខណៈ​ដែល​ពេល​នេះ អតីត​កីឡាករ​ជម្រើស​ជាតិ​អ៊ីតាលី ក៏​មិន​មាន​ក្លឹប​លេង​ដែរ ​ក្រោយ​ពី​ត្រូវ Brescia ​ដក​ចេញ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី