• 2020-07-24 04:03:46
  • បាល់ទាត់

Timothy ​ថា​ត្រៀម​ខ្លួន​រួច​ហើយ ​ដើម្បី​យក​៣​ពិន្ទុ​ពី​បឹង​កេត​

  • 2020-07-24 04:03:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់​ភ្នំពេញ​ក្រោន Timothy ​បាន​អះអាង​ថា​ខ្លួន​ត្រៀម​រួច​ជា​ស្រេច​ហើយ សម្រាប់​ការ​ប្រកួត​ទល់​ក្រុម​បឹង​កេត​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​។

​លីគ​កំពូល​កម្ពុជា​បាន​ឈាន​ដល់​សប្ដាហ៍​ទី​៩​ហើយ ​ដោយ​ចុង​សប្ដាហ៍​នេះ ​គូ​ពិសេស​ជាង​គេ​គឺ បឹង​កេត ទទួល​ស្វាគមន៍​ក្រុម​ភ្នំពេញ​ក្រោន ​នៅ​ម៉ោង​៣:៣០​នាទី​ថ្ងៃ​អាទិត្យ។ ​ដោយ​មុន​ការ​ប្រកួត​ធំ​នេះ​មក​ចូល​មក​ដល់ ​ខ្សែ​ប្រយុទ្ធ Timothy ​របស់​ក្រោន ​បាន​អះអាង​ថា​ខ្លួន​ត្រៀម​ជា​ស្រេច​ហើយ សម្រាប់​យក​៣​ពិន្ទុ​ពី​ផ្ទះ​របស់​បឹង​កេត។

រូបភាព៖ CNCC

​កីឡាករ​រក​បាន​១១​គ្រាប់ ​និង​ឈរ​កំពូល​តារាង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​កម្ពុជា​នេះ ​បាន​និយាយ​ថា​៖ “ខ្ញុំ​មាន​អារម្មណ៍​ល្អ​រាល់​ការ​ប្រកួត​ទាំង​អស់ ​យើង​បាន​ផ្ដោត​អារម្មណ៍​សម្រាប់​ការ​ប្រកួត ​កែ​លម្អ​ចំណុច​ខ្វះ​ខាត ​ហើយ​ខ្ញុំ​រំពឹង​ថា​យើង​នឹង​ធ្វើ​វា​បាន​ល្អ​ជាង​មុន ដើម្បី​យក​ជ័យជម្នះ​មក​កាន់​ផ្ទះ​របស់​យើង​វិញ​”។

​រំលឹក​ថា​នៅ​រដូវ​កាល​នេះ ​ក្រុម​ភ្នំពេញ​ក្រោន ​និង​បឹង​កេត ​មិន​ទាន់​ស្គាល់​បរាជ័យ​នៅ​ឡើយ​ទេ។ ​ក្រោន​នៅ​លេខ​២ ​ក្នុង​តារាង ​ឆ្លង​កាត់​៨​ប្រកួត ​ឈ្នះ​៥​ស្មើ​៣ ​និង​បឹង​កេត​វិញ​នៅ​លេខ​៣ ​ក្នុង​តារាង ​ឆ្លង​កាត់​៧​ប្រកួត ​ឈ្នះ​៥​និង​ស្មើ​២ ​៕

ប្រភព៖ ភ្នំពេញក្រោន

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី