- 2020-07-24 03:31:30
- បាល់ទាត់
អ្នកចាំទី Leicester ចេញមុចខការពារ De Gea និងឱ្យដំបូន្មាន Henderson
- 2020-07-24 03:31:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាំទី Leicester ចេញមុចខការពារ De Gea និងឱ្យដំបូន្មាន Henderson
ចន្លោះមិនឃើញ
អ្នកចាំទី Kasper Schmeichel របស់ក្រុម Leicester បានចេញមុខការពារលើ David de Gea បន្ទាប់ពីមានការរិះគន់ខ្លាំងចំពោះទម្រង់លេងរបស់គេ និងបានធ្វើឱ្យ Manchester United ចាញ់ Chelsea វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រធ្លាក់ចេញពី FA Cup។
កីឡាករសញ្ជាតិដាណឺម៉ាកបានរៀបរាប់ថាកីឡាករ តែងតែងមានពេលធ្លាក់ចុះនិងឡើង ប៉ុន្តែអ្នកចាំទីជម្រើសជាតិអេស្ប៉ាញវ័យ២៩ឆ្នាំ de Gea បានបង្កើតរឿងមិនគួរឱ្យជឿជាច្រើន អស់រយៈពេលច្រើនឆ្នាំមកហើយ។ អ្នកចាំទីវ័យ៣៣ឆ្នាំ បានបញ្ចេញសម្ដីការពារបែបនេះ ៖«David de Gea នៅតែជាអ្នកចាំទីល្អបំផុតនៅលើលោក។ វាជាតួនាទីដ៏ឯកោមួយ ហើយទាំងនោះជាការកំណត់ ដែលអ្នកលេងក្នុងនាមជាអ្នកចាំទី ពោលគឺជាធម្មតា អ្នកមិនអាចបង្កកំហុសបានទេ ព្រោះអ្នកនឹងត្រូវបានគេពិន័យ»។
ជុំវិញការបង្កកំហុសរបស់ de Gea ជាច្រើនលើកច្រើនសារនេះដែរ មានព័ត៌មានជាច្រើនចុះផ្សាយថា Man Utd អាចនឹងយក Dean Henderson មកវិញ ដែលអ្នកចាំទីអង់គ្លេសរូបនេះ ត្រូវក្រុមបិសាចក្រហមឱ្យ Sheffield United ខ្ចីជើងកាលពីឆ្នាំ២០១៨។ នៅ Sheffield អ្នកចាំទីវ័យ២៣ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងល្អ។
យ៉ាងណា Schmeichel ឱ្យដំបូន្មានថា ៖«ខ្ញុំពិតជាសង្ឃឹមកីឡាករដូច Dean Henderson មានរដូវកាលដ៏អស្ចារ្យ ដែលគាត់អាចនឹងត្រូវបានគេអនុញ្ញាតឱ្យអភិវឌ្ឍខ្លួនបន្ត។ ខ្ញុំសង្ឃឹមថាគាត់នឹងលេងនៅទីនោះនៅរដូវកាលថ្មី ប្រហែលជា២រដូវកាលនៅ Sheffield United ហើយលេងតាមរបៀបដែលគាត់ធ្លាប់លេង ហើយបន្ទាប់មកគាត់នឹងរួចរាល់ [សម្រាប់ Man Utd]»។
អតីតអ្នកចាំទី Leeds United មិនចង់ឱ្យ Henderson មក Man Utd នៅពេលនេះឡើយ ដ្បិតនៅ Old Trafford គេអាចមានសម្ពោធច្រើន ហើយគេរំពឹងថា De Gea នឹងធ្វើបានល្អឡើងវិញ៕