• 2020-07-22 02:17:57
  • បាល់ទាត់

ប្រសើរណាស់! ចាប់​ពី​ឆ្នាំ​២០២១ កម្ពុជា​នឹង​បាន​២​កៅអី​នៅ AFC Cup

  • 2020-07-22 02:17:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ចាប់​ពី​ឆ្នាំ​២០២១​ត​ទៅ ក្លឹប​បាល់ទាត់​ពីរ​នៅ​កម្ពុជា នឹង​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ពានរង្វាន់ AFC Cup ខណៈ​ពី​មុន​និង​បច្ចុប្បន្ន​មាន​តែ​កន្លះ​កៅអី​ប៉ុណ្ណោះ ហើយត្រូវ​ឆ្លង​កាត់​វគ្គ Play-Off មុន​ដល់​វគ្គ​​ចែក​ពូល​សន្សំ​ពិន្ទុ។

មួយ​កៅអី​របស់​ក្លឹប​នៅ​កម្ពុជា នឹង​ចូល​ទៅ​​វគ្គ​ចែក​ពូល​ដោយ​ស្វ័យ​ប្រវត្តិ ពោល​គឺ​បាន​ទៅ​លើ​ក្លឹប​អ្នកជើងឯក​លីគកំពូលកម្ពុជា MCL និង​មួយ​កៅអី​ទៀត សម្រាប់​ក្រុម​ជើងឯក​ពាន​រង្វាន់ Hun Sen Cup ថ្នាក់​ជាតិ ប៉ុន្តែ​ត្រូវ​ឆ្លង​កាត់​វគ្គ​ Play-Off។

ដើម្បីទទួល​បាន​កៅអី​ទៅ​កាន់ការ​ប្រកួតកម្រិតទ្វីបនេះ បេក្ខជនទាំងអស់ ត្រូវ​បំពេញ​បាន​លក្ខខណ្ឌ​អាជ្ញាប័ណ្ណ​ក្លឹប​អន្តរជាតិ​ឬ AFC Club Licensing 2020 ជាមុន​សិន។ ក្នុងករណី​មិនអាចបំពេញបានទេ សិទ្ធិចូលរួម នឹងត្រូវប្រគល់​ទៅឲ្យ​ក្រុមស្ថិត​នៅ​ចន្លោះ​លេខ ២ដល់លេខ៦នៃក្របខណ្ឌ MCL។

ដោយឡែកសម្រាប់ក្រុមណាមួយ​ ដែលឈ្នះទាំង MCL និងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ នោះកៅអីវគ្គ Play-Off ត្រូវផ្ដល់ទៅក្រុមរងជើងឯកលីគកំពូល។

គួរ​បញ្ជាក់​ថា កម្ពុជាទទួលបានសិទ្ធិ​ចូលរួមការប្រកួតពានរង្វាន់ AFC Cup លើកដំបូងនៅឆ្នាំ២០១៧ ហើយ​​ក្លឹបតំណាង​កម្ពុជា​ ដែល​​​កំពុងប្រកួតប្រជែងនៅវគ្គ Play-Off រដូវកាល២០២០នេះ គឺ​ព្រះខ័នរាជស្វាយរៀង​ ​ស្ថិតនៅពូល G៕

ប្រភព៖ CNCC

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី