• 2020-07-15 13:34:37
  • បាល់ទាត់

Sarri គិត​​តែ​រឿង​ឈ្នះ​ពាន​ មិន​ខ្វល់​ពី​សម្ដី​អ្នក​រិះ​គន់​ Juventus

  • 2020-07-15 13:34:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Maurizio Sarri គ្រូ​បង្គោល​ក្លឹប​ Juventus បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​មិន​ខ្វល់​អ្នក​នៅ​ក្នុង​បណ្ដាញ​សង្គម​ទាំង​អស់​ មើល​ងាយ​រិះគន់​ក្លឹប​លោក​ទេ អ្វី​ដែល​លោក​ខ្វល់​គឺ​ការ​ខិត​ខំ​លេង​ ដើម្បី​ឈ្នះ​ពាន​តែ​ប៉ុណ្ណោះ​។

លោក​ Sarri បាន​និយាយ​ថា​៖" និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ​ ខ្ញុំ​មិន​សូវ​ខ្វល់​រឿង​គេ​ មើលងាយ​រិះគន់​ក្លឹប​ខ្ញុំ​អី​ហ្នឹង​ទេ​។ ខ្ញុំ​ផ្ដោត​សំខាន់​តែ​អ្វី​ ដែល​ខ្ញុំ​ចង់​ធ្វើ​ប៉ុណ្ណោះ​គឺ​ការ​ឈ្នះ​ពាន​។ "

គ្រូ​បង្គោល​រូប​នេះ​បន្ត​ថា​៖" ខ្ញុំ​មិន​ដឹង​ថា​អ្នក​នៅ​ក្នុង​បណ្ដាញ​សង្គម​ទាំង​អស់​ មើល​ងាយ​ក្លឹប​ខ្ញុំ​ប៉ុណ្ណា​ទេ​ ដោយសារ​​ខ្ញុំ​អត់​ខ្វល់​នឹង​ពួក​គេ​ទេ​។ ព្រោះ​ថា​បើ​យើង​ជៀស​និយាយ​ជា​មួយ​ពួក​គេ​បាន​​ ខ្ញុំ​នឹង​​ទទួល​បាន​តែ​ការ​គាំទ្រ​ និង​ការ​ស្រលាញ់​ប៉ុណ្ណោះ​​។ "

នៅ​ក្នុង​ពេល​នេះ​ Juventus កំពុង​នាំ​មុខ​គេ​ក្នុង​ការ​ប្រកួត​ពាន​ Serie A ដោយ​មាន​រហូត​ទៅ​ដល់​ ៧៦​ពិន្ទុ​៕

ប្រភព៖ Goal ប្រែសម្រួល​ដោយ៖ ហ៊ីម រស្មី

មតិយោបល់