• 2020-07-14 08:04:21
  • បាល់ទាត់

បាន​ឡាន​១! ​UEFA ​ឱ្យ​ជិត​៥​ម៉ឺន​ដុល្លារ ​ដល់​សហព័ន្ធ​កម្ពុជា ​ទិញ​ឡាន​ប្រើប្រាស់​

  • 2020-07-14 08:04:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​តាម​ការ​បង្ហោះ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា ​UEFA ​បាន​ជួយ​កម្ពុជា​តាម​រយៈ​គម្រោង​ថវិកា​ UEFA Assist Program ​ផ្ដល់​ប្រាក់​ឱ្យ​កម្ពុជា​តាម​រយៈ AFC ​ចំនួន ៤៣ ០០០​អឺរ៉ូ ​ឬ​ស្មើ​នឹង​ជិត​៥​ម៉ឺន​ដុល្លារ ​ដើម្បី​ទិញ​ឡាន​ប្រភេទ​១២​កៅអី ​ទុក​សម្រាប់​ប្រើប្រាស់។

​រថយន្ដ​នេះ​ដែរ ​នឹង​ត្រូវ​ប្រើ​សម្រាប់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ចុះ​ខេត្ត ​និង​ធ្វើ​ការងារ​ផ្សេង​ៗ​ទៀត។ ​ដោយ​តាម​រយៈ​គម្រោង​ថវិការ​របស់ UEFA ​នេះ​ដែរ គឺ​បាន​ផ្ដល់​ឱ្យ​ទៅ​ប្រទេស​ជា​ច្រើន ​ហើយ​ក្នុង​នោះ​ក៏​មាន​កម្ពុជា​មួយ​ផង​ដែរ​។ ​កម្ពុជា​ទទួល​បាន​ប្រាក់​នេះ​ពី​ម្ចាស់​ជំនួយ​នា​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៩​កន្លង​ទៅ ​ហើយ​ក៏​បាន​ទិញ​ឡាន​១​គ្រឿង​ទុក​ប្រើប្រាស់​ហើយ​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម