• 2020-07-14 02:53:35
  • បាល់ទាត់

Bale បន្ត​ចេញ​កាយវិការ​ប្លែកៗ ពេល​អង្គុយ​ជា​កីឡាករ​បម្រុង​មិន​បាន​លេង

  • 2020-07-14 02:53:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Gareth Bale បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់ Real Madrid ចាប់​អារម្មណ៍​ជា​ថ្មី បន្ទាប់​ពី​គេ​ចេញ​កាយវិការ​ដាក់​ដៃ​ធ្វើ​កែវយឹត​នៅ​កៅអី​បម្រុង អំឡុង​ពេល​ក្រុម​យក​ឈ្នះ​ Granada ២-១។

ជ័យជម្នះ​របស់ បន្ត​រុញ Madrid ដាច់​៤​ពិន្ទុ​ឈរ​កំពូល​តារាង La Liga ជាមួយ​ការ​ប្រកួត​សល់​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ។ ហើយ​​នេះ​ក៏​អាច​ជា​​ការ​ឈ្នះ​ពាន​លីគ​ជា​លើក​ទី​២​សម្រាប់ Bale ក្នុង​​ការ​ចំណាយ​ពេល​៧​ឆ្នាំ​នៅ Real។

​យ៉ាងណា​ក្ដី កីឡាករ​សញ្ជាតិ​វែល​បន្ត​ទទួល​បាន​ការ​រិះគន់​សម្រាប់​ការ​ប្រកួត​យប់​មិញ ភ្ជាប់​ជាមួយ​កាល​​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​គេ​បាន​​យក​ម៉ាស់​គ្រប​មុខ​ដេក​លក់​មួយ​សន្ទុះ អំឡុង​ពេល Real ជួប Alaves។

Bale ចាប់​ផ្ដើម​ជា​ជម្រើស​ដំបូង​​​​បាន​តែ​១២​ប្រកួត​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ និង​មិន​បាន​បង្ហាញ​ខ្លួន​​៤​ប្រកួត​ចុងក្រោយ​របស់ Madrid ទេ ខណៈ​ក្លឹប​របស់​ខ្លួន​ជិត​ក្លាយ​ជា​ជើងឯក​ទៅ​ហើយ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់