• 2020-07-13 12:36:06
  • បាល់ទាត់

ប្អូន​ប្រុស​របស់​កីឡាករ​ Spurs មួយ​រូប​ត្រូវ​បាន​គេ​បាញ់​សម្លាប់​

  • 2020-07-13 12:36:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ Christopher Aurier ដែល​ត្រូវ​ជា​ប្អូន​ប្រុស​របស់​ខ្សែ​ការពារ​ក្លឹប​ Tottenham Hotspur​ កីឡាករ​ Serge Aurier ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​ នៅ​ក្បែរ​ក្លឹប​កម្សាន្ត​មួយ​នៅ​ប្រទេស​បារាំង​ កាល​ពី​ព្រឹកព្រលឹម​​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ប្រទេស​នេះ​។

កីឡាករ​រូប​​នេះ​ ត្រូវ​បាន​ជន​ដៃដល់​​មួយ​រូប​បាញ់​ពីរ​គ្រាប់​ ចំ​បរិវេណ​ពោះ​ បណ្ដាល​ឲ្យ​ដេក​សន្លប់​នៅ​ឯ​កន្លែង​កើត​ហេតុ​មួយ​រំពេច​ រួច​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​។

មក​ទល់​នឹង​ពេល​នេះ​ ប៉ូលិស​មិន​ទាន់​​រក​ឃើញ​ជន​បង្ក​ និង​ដើម​ចម​ដែល​បង្ក​ឲ្យ​រឿង​ហេតុ​ខាង​លើ​​កើត​នៅ​ឡើយ​នោះ​ទេ​។

ទាក់​ទិន​នឹង​ករណី​ខាង​លើ​នេះ​ ខាង​ Spurs ក៏​បាន​ចេញ​សេចក្ដីប្រកាស​ចូល​រួម​រំលែក​ទុក្ខ​ចំពោះ​ Serge និង​ក្រុម​គ្រួសារ​ផង​ដែរ​ចំពោះ​ការ​បាត់បង់​ប្អូន​រូប​នេះ​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់