
- 2020-07-13 08:34:21
- បាល់ទាត់
ក្ដៅៗ Man City រួចផុតពីការពិន័យមិនឱ្យលេង UCL ២ឆ្នាំហើយ
- 2020-07-13 08:34:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ Man City រួចផុតពីការពិន័យមិនឱ្យលេង UCL ២ឆ្នាំហើយ
ចន្លោះមិនឃើញ
ក្រុម Manchester City បានតវ៉ាឈ្នះក្ដីជាមួយ UEFA ហើយ ដោយពួកគេនឹងអាចចូលលេងពានរង្វាន់ UEFA Champions League បានវិញជាធម្មតា។
កាលពីពេលកន្លងទៅនេះ UEFA បានចោទក្រុម Man City ថាបានធ្វើខុសច្បាប់"តុល្យភាពហិរញ្ញវត្ថុ" ដោយពួកគេបានចំណាយលុយច្រើនលើសលប់ពីចំណូលរបស់ខ្លួនដើម្បីទិញដូរកីឡាករនៅអំឡុងប៉ុន្មានរដូវកាលចុងក្រោយនេះ។ ខណៈដែលសហព័ន្ធបាល់ទាត់អឺរ៉ុបនេះ ក៏បានពិន័យក្រុមរបស់លោក Pep មិនឱ្យលេង UCL រហូតដល់២ឆ្នាំផងដែរ និងពិន័យជាប្រាក់រាប់លានផោនទៀត។
តែក្រុម Man City ក៏បានតវ៉ាប្ដឹងបកស្វែងរកយុត្ដិធម៍វិញផងដែរ។ ដោយការសម្រេចជាចុងក្រោយនៅមុននេះ គឺក្រុម Man City អាចរួចផុតពីពិន័យបាន។