• 2020-07-13 03:50:34
  • បាល់ទាត់

លេងមិត្តភាព! PSG ញ៉ាំ ​Le Havre ​៩-០ និង​ឱ្យអ្នកគាំទ្រចូលទស្សនា

  • 2020-07-13 03:50:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម PSG ​​បាន​យក​ឈ្នះ​លើ​ក្រុម ​Le Havre ​ក្នុង​លទ្ធផល ​​៩-០ ​នា​ការ​ប្រកួត​មិត្តភាព​កាល​ពី​យប់មិញ ​ហើយ​ក៏​បាន​ឱ្យ​អ្នក​គាំទ្រ​ប្រមាណ​៥​ពាន់​នាក់​ចូល​ទស្សនា​ផង​ដែរ។ ​

​នេះ​ជា​ការ​ប្រកួត​មិត្តភាព​មួយ​សម្រាប់​ក្រុម PSG ​កម្ដៅ​សាច់​ដុំ ​ដើម្បី​ត្រៀម​លេង UEFA Champions League ​និង Cup ​ដទៃ​ទៀត​នា​ពេល​ខាង​មុខ។ ​ហើយ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​គឺ​ការ​ប្រកួត​មិត្តភាព​នៅ​យប់មិញ​នេះ ​បាន​បើក​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ផង​ដែរ ​ដោយ​មាន​ប្រមាណ​ជា​៥​ពាន់​នាក់​ឯ​ណោះ។ ​ការ​បើក​ឱ្យ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​នេះ ​ធ្វើ​ឡើង​ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ការ​បើក​លីគ​រដូវ​កាល​ថ្មី ​ក៏​នឹង​ឱ្យ​អ្នក​គាំទ្រ​ចូល​មើល​ខ្លះ​បែប​នេះ​ដែរ។

​រំលឹក​​លីគ​បារាំង​បាន​ប្រកាស​រំសាយ​ចោល​ទៅ​ហើយ ​និង​យក​ក្រុម PSG ​ដែល​ឈរ​នៅ​កំពូល​តារាង​ធ្វើ​ជា​ជើង​ឯក​សម្រាប់​រដូវ​កាល​នេះ​តែ​ម្ដង។ ​ខណៈ​ដែល​លីគ​ធំ​ៗ​នៅ​អឺរ៉ុប​ដូចជា អង់គ្លេស អ៊ីតាលី ​អេស្ប៉ាញ​និង​អាល្លឺម៉ង់ ​បាន​បើក​ឱ្យ​លេង​វិញ​ដើម្បី​បញ្ចប់​រដូវ​កាល ​ដោយ​គ្មាន​អ្នក​គាំទ្រ​ទស្សនា៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់