• 2020-07-13 03:15:57
  • បាល់ទាត់

អតីត​កីឡាករ​របស់ Spurs ម្នាក់​ថា ខ្សែ​ការពារ​ Arsenal ៣​ខាង​ក្រោម​អសមត្ថភាព

  • 2020-07-13 03:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jamie Redknapp បាន​រិះគន់​លើ​ខ្សែ​ការពារ​​៣​នាក់​ខាង​ក្រោម​របស់ Arsenal ថា ​អសមត្ថភាព​លេង​មិន​ល្អ​យូរ​ហើយ ក្រោយ​ក្រុម​លោក Mikel Arteta ចាញ់ Spurs ២-១។

ការ​ប្រកួត​យប់​មិញ Arsenal ជា​អ្នក​នាំ​មុខ​មុន​ដោយ​​ការ​ទាត់​បញ្ចូល​ទី​របស់ Alexandre Lacazette ប៉ុន្តែ Spurs បាន​ព្យាយាម​វាយ​បក​វិញ​រហូត​បាន​២​គ្រាប់ ទាត់​ចូល​ដោយ​កីឡាករ Son Heung-min និង Toby Alderweireld។

សម្រាប់​ការ​ប្រកួត​​នេះ​ខ្សែ​ការពារ​៣​ខាង​ក្រោម​របស់​កាំភ្លើង​ធំ​​​មាន Shkodran Mustafi, David Luiz និង Sead Kolasinac ទម្រង់​លេង​មិន​ល្អ​សោះ។ និយាយ​ប្រាប់ Sky Sport អតីត​កីឡាករ​របស់ Spurs លោក Redknapp ថា វា​គឺ​ជា​ការ​លេង​របស់ Spurs ដែល​មិន​សូវ​មាន​ទំនុក​ចិត្ត។ ពួក​គេ​មើល​ទៅ​ត្រឹម​គ្រាន់​បើ​ប៉ុណ្ណោះ។

Arsenal មាន​ឱកាស​គ្រប់គ្រង​បាល់​ច្រើន Spurs លេង​វាយ​បក ប៉ុន្តែ​៣​នាក់​ខាងក្រោម​របស់ Arsenal តែងតែ​ផ្ដល់​ឱកាស​ឲ្យ​​គេ។ Mikel Arteta ធ្វើ​ការ​បាន​ល្អ ប៉ុន្តែ​​ខ្សែ​ការពារ​៣​នាក់​នោះ​​សាង​កំហុស​យូរ​ណាស់​មក​ហើយ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់