- 2020-07-07 02:00:05
- បាល់ទាត់
Pedro ប៉ះក្រុមបាតតារាងរកបាន៤គ្រាប់ ក្លាយជា Top Scorer នៅ MCL
- 2020-07-07 02:00:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pedro ប៉ះក្រុមបាតតារាងរកបាន៤គ្រាប់ ក្លាយជា Top Scorer នៅ MCL
ចន្លោះមិនឃើញ
គិតត្រឹមសប្ដាហ៍ទី៦ នៃការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពជា ខ្សែបម្រើសញ្ជាតិប្រេស៊ីល Pedro Augusto រកបាន៤គ្រាប់ម្នាក់ឯង ជួយឱ្យព្រះខ័នរាជស្វាយរៀង ឈ្នះក្រុមយុវជនបាទីអាយុក្រោម ១៨ឆ្នាំ ១០-០ និងធ្វើឱ្យគេក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងបំផុត (៩គ្រាប់) បណ្ដោះអាសន្នក្នុងរដូវកាលនេះ។
Pedro បានស៊ុតបញ្ចូលទីគ្រាប់ដំបូងនៅនាទី៦ និងបន្ទាប់មកទៀតនៅនាទី ១៣, ២៣ និងគ្រាប់ចុងក្រោយនៅនាទី៨៤។ គ្រាប់បាល់ផ្សេងទៀតរកបានដោយកីឡាករ៖
២. Daisuke នៅនាទី៣០
៣. Thiago នៅនាទី៥៩
៤. Privat នៅនាទី៧៦, ៧៨, ៧៩
៥. សារ៉េត គ្រីយ៉ានៅនាទី៨០
ទស្សនាវីដេអូ
គិតត្រឹមសប្ដាហ៍ទី៦នៃជើងទី១ នៃ MCL រដូវកាល២០១៩-២០២០ អ្នករកគ្រាប់បានច្រើនជាងគេគឺ Pedro Augusto មាន៩គ្រាប់ក្នុងដៃ ចំណែក Timothy របស់ភ្នំពេញក្រោន ដែលមានគ្រាប់បាល់ច្រើនជាងគេនៅសប្ដាហ៍ទី៥ បានធ្លាក់មកលេខ២វិញ ក្រោយមិនអាចរកគ្រាប់បាល់បន្ថែមបាន ពោលគឺមាន៧គ្រាប់ និងលេខ៣បានលើ Privat របស់ព្រះខ័នរាជស្វាយរៀងមាន៦គ្រាប់៕