• 2020-07-06 03:52:17
  • បាល់ទាត់

​អ៊ុំ វិចិត្រ ​ថា​មិន​ពេញ​ចិត្ត​ការ​ផ្ដល់​គ្រាប់​បាល់​ទី​២​ឱ្យ​វិសាខា ​ហើយ​អាជ្ញាកណ្ដាល...

  • 2020-07-06 03:52:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​គូ​ពិសេស ភ្នំពេញ​ក្រោន ​លេង​ស្មើ​គ្នា​ជាមួយ​ក្រុម​វិសាខា ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ​ក្នុង​លទ្ធផល ​២-២​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​ទាំង​សង​ខាង​មាន​ឱកាស​ទៅ​វិញ​ទៅ​មក ​ប៉ុន្តែ​វិសាខា ​ជា​អ្នក​នាំ​មុខ​បាន​មុន​ទាំង​ពីរ​គ្រាប់ ​ប៉ុន្តែ​ក៏​ត្រូវ​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន​តាម​បាន​ស្មើ​វិញ​រហូត​ដែរ។ ​តែ​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ ​អ្នក​ចាំទី អ៊ុំ វិចិត្រ របស់​ក្រុម​ភ្នំពេញ​ក្រោន ​បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ដ​សម្រាប់​ការ​ផ្ដល់​គ្រាប់​បាល់​ទី​២​ឱ្យ​ទៅ​វិសាខា​នោះ​ទេ។

​បើ​តាម Page ​ផ្លូវការ​របស់​ភ្នំពេញ​ក្រោន ​អតីត​អ្នក​ចាំទី​ក្រុម​ក្រសួង​ការពារ​ជាតិ​ខាង​លើ​នេះ ​បាន​និយាយ​ថា៖ “ចំនុច​នោះខ្ញុំក៏មិនពេញចិត្តដែរ ៩០ភាគរយគឺគាត់ត្រូវពិន័យបាល់នោះឲ្យខ្ញុំ ព្រោះ​គេ​មក​រារាំង​ខ្ញុំ​ដោយ​មាន​ចេតនា មិន​ឲ្យខ្ញុំ​ទៅ​រកបាល់ ហើយ​សម្រាប់​កាយ​វិការ​របស់​លោក​អាជ្ញា​កណ្តាល​ក៏រៀប​នឹងផ្លុំឲ្យខ្ញុំដែរ ប៉ុន្តែបែរជាមិនផ្លុំទៅវិញ ខ្ញុំពិតជាស្តាយគ្រាប់នោះមែនទែន ។ ជា​ចុង​ក្រោយ​ខ្ញុំសូមអរគុណដល់អ្នកគាំទ្រដែលតែងតែផ្តល់កម្លាំងចិត្តដល់ពួកយើង ហើយ​ខ្ញុំសង្ឃឹម​ថា​ក្រុម​យើង​នឹងបន្ត​ធ្វើបានល្អនៅការប្រកួតបន្ទាប់ទៀត ”។

​​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​នៅ​ល្ងាចមិញ​នេះ ​ក្រុម​ភ្នំពេញ​ក្រោន ​ឈរ​នៅ​លេខ​២​ក្នុង​តារាង ឆ្លង​កាត់​៦​ប្រកួត​មាន​១៤​ពិន្ទុ ​និង​ក្រុម​វិសាខា​វិញ​នៅ​លេខ​៥ ​មាន​១០​ពិន្ទុ។ ​ក្រុម​ដែល​ឈរ​នៅ​កំពូល​តារាង​នោះ​គឺ ​ក្រុម​ការពារ​តំណែង​ជើង​ឯក ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ដោយ​៦​ប្រកួត ​មាន​១៦​ពិន្ទុ៕​

ប្រភព៖ ក្លឹបភ្នំពេញក្រោន

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី