• 2020-07-02 02:56:32
  • បាល់ទាត់

Paul Omogba៖ ​ក្នុង​ដី​របស់​យើង យើង​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត

  • 2020-07-02 02:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ដ៏​តានតឹង​មួយ​រវាង​​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោន និង​វិសាខា នឹង​​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ នៅ​​កីឡដ្ឋាន Smart RSN។ ជាមួយ​នឹង​ការ​មក​​ដល់​នេះ ខ្សែ​បម្រើ​ភ្នំពេញ​ក្រោន Esoh Paul Omogba បាន​លើក​ឡើង​លើ​គេហទំព័រ​ក្លឹប​ថា គេនឹង​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។

Esoh Paul Omogba (ឆ្វេង)(រូបថតភ្នំពេញក្រោន)

កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា បញ្ជាក់​ថា ៖«យើង​បាន​រង់​ចាំ​ការ​ប្រកួត​ធំ​មួយនេះ​រយៈពេល២ទៅ៣ខែហើយ ក្រុម​របស់​យើង​ពិតជារំភើបណាស់ សម្រាប់​ការ​ត្រឡប់​មកវិញ​នៃ​ការប្រកួត​បាល់ទាត់។ ចំពោះ​ការប្រកួត​ដ៏ធំ​ខាងមុខនេះ គឺយើង​ដឹង​ហើយ​ថា ក្រុមទាំងពីរសុទ្ធតែ​មានការ​រៀបចំ​យ៉ាង​ល្អ​រៀងៗ​ខ្លួន ព្រោះ​កីឡាករ​សុទ្ធ​តែ​ល្អ​ៗ​។ យើង​ជឿជាក់​ថា​​យើង​ត្រៀម​ខ្លួន​រួចហើយ​ក្នុងការប្រកួតប្រជែង។ សម្រាប់ក្នុង​ដី​របស់​យើង យើង​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត តាម​ដែល​អាច​ធ្វើ​បាន​»។

Omogba បន្ថែមថា គេ​និង​​ក្រុម​​ទាំង​មូល បាន​ត្រៀម​រួចរាល់​ហើយ ទាំង​កម្លាំង​កាយ​ចិត្ត និង​ស្មារតី ហើយ​ប្ដេជ្ញានឹង​ខំប្រឹង​ប្រែង ដើម្បី​​ទទួល​បាន​ជ័យជម្នះសម្រាប់​ក្លឹប និង​អ្នកគាំទ្រ ជាពិសេស​រក្សា​តំណែង​លេខ​មួយ​ក្នុង​តារាង​ចំណាត់​ថ្នាក់​ឱ្យ​ដល់​ទី​បញ្ចប់។

តាម​ការ​បញ្ជាក់​របស់អតីត​កីឡាករបឹងកេត និងណាហ្គាវើលដ៍នៅព្រឹកនេះ រូបគេ​បាន​ជា​ពី​របួស​សរសៃ​ពួរ​​១០០% ហើយថែមទាំងបាន​​ខំ​ហ្វឹកហាត់​យ៉ាងខ្លាំង​ក្លាជាមួយក្រុម ដើម្បីត្រៀមប្រយុទ្ធ​លើ​សមរភូមិវាល​ស្មៅជា​ថ្មី​ម្ដង​ទៀត៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី