• 2020-07-02 00:30:00
  • ប្រដាល់

ខេង​ សុងហួ៖​ ខ្ញុំ​ជួយ​អ្នក​ប្រដាល់​គឺ​ចង់​ឲ្យ​អ្នក​ផ្សេង​ទៀត​ជួយ​ដូច​ខ្ញុំ​ដែរ​

  • 2020-07-02 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ចិត្ត​ធម៌​ ខេង​ សុងហួ​ ទូរស័ព្ទ​ គ្រឿង​អេឡិចត្រូនិក​ ថវិកា​ សម្ភារៈ​មួយ​ចំនួន​ដែល​ធ្លាប់​ជួយ​អ្នក​ប្រដាល់​នេះ​គឺ​ចង់​ឲ្យ​អ្នក​ស្រឡាញ់​គាំទ្រ​ផ្សេងៗ​ងាក​មក​ចាប់​អារម្មណ៍​ជួយ​កីឡាករ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ពួកគេ​មាន​ទឹកចិត្ត​តស៊ូ​តទៅ​មុខ​។​

រូបភាពផ្ដល់ជូន

លោក​ ខេង​ សុងហួ​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ជួយ​ជា​ទូរស័ព្ទ​ គ្រឿង​អេឡិចត្រូនិក​ប្រើប្រាស់​ផ្សេង​ដល់កីឡាករ​កន្លង​ទៅ​នោះ ​មិន​ជា​ធំដុំ​ ឬ​ច្រើន​ណាស់​ណា​ទេ​ពោល​ធ្វើ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន។​ ក្នុង​នោះ​ដែរ​ថវិកា​ដែល​យក​ទៅ​ជួយ​ក្រុម​កីឡាករ​នោះ​​ គឺ​បាន​មក​ពី​ការ​ដក​ភាគរយ​ចេញ​ពី​ការ​លក់​ទូរស័ព្ទ​របស់​លោក​តែ​ម្ដង។​

រូបភាពផ្ដល់ជូន

ម្ចាស់​ហាង​លក់​ទូរស័ព្ទ​គុន​ខ្មែរ​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ខ្លួន​ជួយ​អ្នក​ប្រដាល់​នេះ​គឺ​មាន​គោល​បំណង​២​ធំៗ៖​ ទី១​ ចង់​ឲ្យ​អ្នក​ផ្សេងៗ​ ឬ​អ្នក​មាន​ធនធាន​គេ​បាន​ឃើញ​អាច​នឹង​ជួយ​ដល់​កីឡាករ​ដែរ​ដូច​ជា​ថវិកា​ សម្ភារ​ជា​ដើម​ ដើម្បី​បាន​ប្រាក់​កម្រៃ​ទាំង​នោះ​យក​ទៅ​ទិញ​ថ្នាំ​ក៏​ដូច​ជា​ប្រើប្រាស់​តាម​តម្រូវ​ការ។​ ទី២​ គឺ​ចង់​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ដែល​ទទួល​បាន​ជ័យជម្នះ​ពិសេស​ ឈ្នះ​កម្មវិធី​ធំៗ​ ព្រោះ​ជា​ការ​លើក​ទឹកចិត្ត​ដែល​អ្នក​ទាំង​នោះ​បាន​ខំប្រឹង​ប្រែង​ហ្វឹកហាត់​រហូត​ជោគជ័យ​បែប​នេះ។​

លោក​ ខេង​ សុងហួ

គួរ​ឲ្យ​ដឹង​ថា​ លោក​ ខេង​ សុងហួ​ ជា​ម្ចាស់​ហាង​ទូរស័ព្ទ​គុន​ខ្មែរ​នៅ​ឯ​ឃុំ​រកាកោង២​ ជាប់​ផ្សារ​ចុងព្រែក​ វត្ត​សេះស។​ លោក​ធ្លាប់​ជួយ​ជា​ទូរស័ព្ទ​ដល់​កីឡាករ​ កែវ​ រំចង់​ សែន​ រ៉ាដេត​ សារឹម​ វណ្ណថន​ និង​សម្ភារៈ​អេឡិចត្រូនិក​ជា​ច្រើន​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ក៏​ធ្លាប់​ជួយ​ជា​ថវិកា​ដល់​ក្លឹប​ និង​កីឡាករ​របួស​ផង​ដែរ​នា​ពេល​កន្លង​ទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់