- 2020-07-01 09:25:22
- បាល់ទាត់
Pedro មិនផ្ដោតលើស្បែកជើងមាស តែចង់ឱ្យស្វាយរៀងលើកពានលីគកំពូល
- 2020-07-01 09:25:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pedro មិនផ្ដោតលើស្បែកជើងមាស តែចង់ឱ្យស្វាយរៀងលើកពានលីគកំពូល
ចន្លោះមិនឃើញ
ពេលសួរថាតើ Pedro រំពឹងឈ្នះស្បែកជើងមាសទេ ខណៈក្លឹបព្រះខ័នរាជស្វាយរៀង ធ្វើបានល្អនិងមិនទាន់ស្គាល់ពាក្យថា «ចាញ់» ហើយអាចនឹងលើកពានលីគកំពូលកម្ពុជាផងក្នុងដូវកាលនេះ?
ឆ្លើយតបនឹងសំណួរនេះ ខ្សែបម្រើសញ្ជាតិប្រេស៊ីល បានអះអាងថា គេមិនសូវផ្ដោតសំខាន់ប៉ុន្មានឡើយ ហើយការគិតពីរកគ្រាប់បាល់តែម្នាក់ឯង អាចជាផលពិបាកមួយសម្រាប់ក្រុមទាំងមូល។ អ្វីដែលសំខាន់គេ ចង់ឱ្យក្រុមឈ្នះពានប្រសើរជាង។
Pedro លើកឡើងថា ៖«ខ្ញុំសង្ឃឹមថា ខ្ញុំអាចជួយក្រុមតាមរយៈការរកគ្រាប់បាល់បានច្រើន ប៉ុន្តែការចង់ក្លាយជា Top Scorer អាចជាផលវិបាកសម្រាប់ក្រុមទាំងមូល។ Yes, ក្នុងនាមជាកីឡាករ ពេលលេងគឺអាចសម្រចចិត្តបាន ប៉ុន្តែសំខាន់គឺក្រុមឈ្នះជើងឯក។ ការធ្វើការជាក្រុម ជារឿងសំខាន់បំផុត។ ខ្ញុំគិតថាក្រុមខ្ញុំនឹងឈ្នះពាន ព្រោះយើងមានក្រុមមួយខ្លាំង និងប្រឹងប្រែងបំផុត»។
បើទោះបច្ចុប្បន្នក្លឹបព្រះខ័នរាជស្វាយរៀង ឈរនៅលេខរៀងទី២ តាមពីក្រោយភ្នំពេញក្រោនមែន ប៉ុន្តែ Pedro Augusto យល់ថាអ្វីៗអាចនឹងកើតឡើង ដ្បិតការប្រកួតនៅមានច្រើនទៀត បន្ទាប់ពីលីគត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជា អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នៅថ្ងៃទី០៤ និងទី០៥ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។
នៅជើងទី១ ការគិតពិន្ទុគឺបូកបន្តគ្នាដោយគិតលើពិន្ទុសរុប និងផលសងគ្រាប់បាល់ ប៉ុន្តែដោយសារមានការពន្យារយៈពេលយូរនៃជំងឺកូវីដ១៩ ការប្រកួតជើងទី២ មានការប្រែប្រួលបន្តិច ពោលគឺក្រុមកំពូលទាំង៦ ត្រូវប្រជែងគ្នាយកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ និងគិតពិន្ទុតាមប្រព័ន្ធគឺតាមប្រព័ន្ធ Head-Head។ ចំណែកក្លឹបនៅលំដាប់ទី៧ ដល់ទី ១៣ ប្រកួតគ្នាជាធម្មតា។
ចំណែកទីផ្សារដោះដូរកីឡាករ ក្លឹបនីមួយៗអាចទិញបាន៥នាក់ ខ្មែរ៣នាក់ បរទេស២នាក់ ដែលនឹងធ្វើឡើងចាន់ពីថ្ងៃទី ៨ ខែសីហា ដល់ថ្ងៃទី ៧ ខែកញ្ញា។
ការប្ដូរកីឡាករក្នុងការប្រកួត ក្លឹបនីមួយៗអាចប្ដូរបានចំនួន៥នាក់ ប៉ុន្តែធ្វើបានតែ ៣ ដងប៉ុណ្ណោះក្នុងមួយប្រកួត។
បច្ចុប្បន្នកីឡាករទើបលេងឱ្យព្រះខ័នរាជស្វាយរៀងបាន៦ខែ Pedro Augusto រកបាន៥គ្រាប់ ជាកីឡាកររកគ្រាប់បានច្រើនលំដាប់លេខ២បណ្ដោះអាសន្ន នៅលីគកំពូលកម្ពុជារដូវកាល ២០១៩-២០២០ គិតត្រឹមសប្ដាហ៍ទី៥ តាមពីក្រោយខ្សែប្រយុទ្ធភ្នំពេញក្រោន Timothy មាន៧គ្រាប់។ ចំណែកក្លឹបរបស់គេមាន១៣ពិន្ទុស្មើនឹងក្រុមកំពូលតារាងភ្នំពេញក្រោន ឈរលេខរៀងទី២បណ្ដោះអាសន្ន៕