- 2020-06-23 12:06:06
- បាល់ទាត់
ដោយសាររបួសកំភួនជើង De Jong ខឹងសម្បា នឹងក្រុមគ្រូពេទ្យក្លឹប Barca
- 2020-06-23 12:06:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដោយសាររបួសកំភួនជើង De Jong ខឹងសម្បា នឹងក្រុមគ្រូពេទ្យក្លឹប Barca
ចន្លោះមិនឃើញ
ខ្សែបម្រើក្លឹប Barcelona កីឡាករ Fenkie De Jong ត្រូវបានសារព័ត៌មាន Cat Radio បានចុះផ្សាយថា បានសម្ដែងការខឹងសម្បាទៅនឹងក្រុមគ្រូពេទ្យក្លឹបរបស់ខ្លួន។
ខ្សែបម្រើរូបនេះសម្ដែងការមិនសប្បាយចិត្តបែបនេះ បន្ទាប់ពីក្រុមគ្រូពេទ្យខាងលើ បានធ្វើការវិនិច្ឆ័យរបួសសាច់ដុំកំភួនជើងខាងស្ដាំរបស់គេ ដោយមិនមានបញ្ជាក់ថ្ងៃសះស្បើយឲ្យពិតប្រាកដ។
បន្ទាប់ពីមិនពេញចិត្តនឹងក្រុមគ្រូពេទ្យក្នុងក្លឹបរបស់ខ្លួន De Jong ក៏បានសម្រេចទៅព្យាបាលនៅឯក្រុមវេជ្ជបណ្ឌិតឯកជនផ្ទាល់ខ្លួនវិញ ដែលអាចជានៅស្រុករបស់ខ្លួន នៅឯប្រទេសហុឡង់ដ៍ ។
គួរបញ្ជាក់ផងដែរថា De Jong រងរបួសសាច់ដុំកំភួនជើងខាងស្ដាំនេះកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ៕