• 2020-06-16 14:00:29
  • បាល់ទាត់

Gerrard យល់​ថា​ គួរ​តែ​សង់​រូបសំណាក​ Klopp នៅ​ Liverpool

  • 2020-06-16 14:00:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Steven Gerrard គ្រូ​បង្គោល​ក្លឹប​ Rangers បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​ Liverpool គួរ​តែ​ត្រៀម​សង់ ​រូប​សំណាក​អ្នក​ចាត់​ការ​របស់​ខ្លួន​ គឺ​លោក​ Jurgen Klopp ឲ្យ​ហើយ​ទៅ​។

លោក​ Gerrard បាន​និយាយ​ថា​៖" Klopp បាន​នាំ​ឲ្យ​ Liverpool ឡើង​ទៅ​ជា​កម្រិត​មួយ​ដ៏​អស្ចារ្យ​។ ចំពោះ​ខ្ញុំ​មនុស្ស​ដូច​គេ​នេះ​ គួរ​តែ​ផ្ដល់​រង្វាន់​ឲ្យ​ឥឡូវ​នេះ​ទៅ​។ តែ​ធម្មតា​នៅ​ក្នុង​វិស័យ​បាល់ទាត់​នេះ​ គេ​តែង​រង់​ចាំ​មនុស្ស​ប្រភេទ​នេះ​ឲ្យ​កាន់​តែ​មាន​វ័យ​ចាស់​សិន​ ទើប​គេ​ទទួល​ស្គាល់​ស្នាដៃ​។"

គ្រូ​បង្គោល​រូប​នេះ​បាន​បន្ត​ថា​៖" តែ​ខ្ញុំ​ជឿ​ជាក់​ថា​ ម្ចាស់​ Liverpool មិន​ធ្វើ​ដូច្នោះ​ទេ​។ ពួក​គេ​គួរ​តែ​ចាប់​ផ្ដើម​សង់​រូប​សំណាក​ Klopp ឲ្យ​ហើយ​ទៅ​នៅ​ពេល​ ដែល​អ្នក​ចាត់​ការ​រូប​នេះ​ ​យក​ឈ្នះ​ពាន​លីគ​កំពូល​លើក​ទី​ ១៩​ជូន​ដល់​ក្លឹប​ នៅ​ពេល​ខាង​មុខ​នេះ​។"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Klopp បាន​មក​ដឹក​នាំ​ក្លឹប​ Liverpool តាំង​ពី​ឆ្នាំ​ ២០១៥​មក​ ដោយ​បាន​ជួយ​ដល់​ក្លឹប​នេះ​ឲ្យ​ឈ្នះ​ពាន​ជា​ច្រើន​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់