• 2020-06-05 11:29:06
  • បាល់ទាត់

ទោះ​ហាម​ប្រាម​មិន​ឲ្យ​ចូល​ស្តាត អ្នក​គាំទ្រ Porto នៅ​តែ​អបអរ​យ៉ាង​ហ៊ឹកហ៊ាក់

  • 2020-06-05 11:29:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ Porto បាន​ទៅ​សួរ​សុខទុក្ខ​ក្លឹប​ម្ចាស់​ផ្ទះ​ Famalicao ដែល​ជា​ប្រកួត​ដំបូង​របស់​ខ្លួន ក្រោយ​ពី​លីគ​កំពូល​ព័រទុយហ្គាល់ Liga NOS ត្រលប់​មក​វិញ។ ទោះ​ជា​មាន​បម្រាម​មិន​ឲ្យ​មាន​អ្នក​គាំទ្រ​ចូល​ក្នុង​កីឡដ្ឋាន​យ៉ាង​ណា​ក៏​ដោយ ក៏​មាន​អ្នក​គាំទ្រ​ Porto ជា​ច្រើន​រយ​នាក់​នៅ​ចាំ​លើក​ទឹកចិត្ត​ពី​ក្រៅ​របង​ដែរ។

បើ​តាម​សារព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា អ្នក​គាំទ្រ​ Porto ចំនួន ៣០០នាក់​បាន​នៅ​ចាំ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​នៅ​ខាង​ក្រៅ​ស្តាត។ អ្នក​គាំទ្រ​ទាំង​នោះ​បាន​គ្រវី​ទង់​ក្លឹប ក៏​ដូច​ជា​អុជ​ផាវ អុជ​កាំជ្រួច​ទៀត​ផង​។

ជា​អកុសល​ការ​លើក​ទឹកចិត្ត​នេះ​មិន​បាន​ជួយ​ Porto ទេ ខណៈ​ក្លឹប​នេះ​បាន​ចាញ់​ក្លឹប​ម្ចាស់​ផ្ទះ​ក្នុង​លទ្ធផល ២-១។

យ៉ាងណាមិញ​បើ​តាម​ Eurosport បាន​ឲ្យ​ដឹង​ថា ខាង​ប៉ូលិស​នឹង​ធ្វើ​ការ​ហាមប្រាម​មិន​ឲ្យ​ក្រុម​អ្នក​គាំទ្រ​ចូល​ជិត​កីឡដ្ឋាន​ក្នុង​ចម្ងាយ​តិច​ជាង ១០០ម៉ែត្រ​ឡើយ៕

ខាង​ក្រោម​នេះ​ជា​វីដេអូ៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់