• 2020-06-04 14:02:59
  • បាល់ទាត់

Diego Costa ត្រូវ​បាន​តុលាការ​ សម្រេច​ឲ្យ​ជាប់​ទោស​ ៦ខែ​ និង​ពិន័យ​ជា​ប្រាក់​ ៥៦ម៉ឺន​ដុល្លារ

  • 2020-06-04 14:02:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុលាការ​ប្រទេស​អេស្ប៉ាញ​ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Atletico Madrid កីឡាករ​ Diego Costa ក្នុង​ករណី​បន្លំ​ពន្ធ​ជាង​ ១.១​លាន​ដុល្លារ​ បន្ទាប់​ពី​មិន​បាន​ប្រកាស​ចំណូល​រក​បាន​នៅ​ពេល​​ផ្លាស់​ចេញ​ពី​ក្លឹប​ Chelsea ក្នុង​ឆ្នាំ​២០១៤​ នេះ​បើ​យោង​តាម​ឯកសារ​ចុះ​ផ្សាយ​របស់​តុលាការ​នេះ​ផ្ទាល់​។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ AS English កីឡាករ​រូប​នេះ​ត្រូវ​បាន​ តុលាការ​ សម្រេច​ឲ្យ​ចោទ​ពន្ធនាគារ​ចំនួន​ ៦ខែ​ព្រម​ទាំង​ពិន័យ​ជា​ទឹក​ប្រាក់​ជាង​ ៥៦​ម៉ឺន​ដុល្លារ​។

ទោះ​បី​ជា​យ៉ាង​ក្ដី Costa ព្រម​ទទួល​កំហុស​ពី​ការ​ចោទ​របស់​តុលាការ​ ដោយ​បាន​បង់​ប្រាក់​បន្ថែម​ជាង​ ៤​ម៉ឺន​ដុល្លារ​ដើម្បី​រស់​នៅ​ក្រៅ​ពន្ធនាគារ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​មិន​មែន​ជា​លើក​ទី​មួយ ដែល​តុលាការ​ប្រទេស​អេស្ប៉ាញ​ចាប់​​បាន​ករណី​បន្លំ​ពន្ធ​ ពី​សំណាក់​កីឡាករ​ម្នាក់​នេះ​ឡើយ​ ដោយ​កន្លង​មក​តុលាការ​ប្រទេស​នេះ​ បាន​ចាប់​បាន​កីឡាករ និង​អ្នក​ចាត់​ការ​ក្លឹប​​ល្បី​ៗ​មួយ​ចំនួន​ដូច​ជា​ Lionel Messi និង Cristiano Ronaldo ថែម​ទាំង​លោក Jose Mourinho ថែម​ទៀត​ផង​៕

ប្រភព៖ Dailymail អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី