- 2020-05-30 02:53:37
- បាល់ទាត់
Rodgers និងភរិយា ក៏ឆ្លងមេរោគ Covid-19 ដែរ
- 2020-05-30 02:53:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rodgers និងភរិយា ក៏ឆ្លងមេរោគ Covid-19 ដែរ
ចន្លោះមិនឃើញ
Brendan Rodgers អ្នកចាត់ការក្រុម Leicester City បានប្រកាសថាលោកនិងភរិយា បានឆ្លងមេរោគ Covid-19 ដែរកន្លងមក ប៉ុន្តែពេលនេះបានជាសះស្បើយអស់ហើយ។
លោក Rodgers បានបញ្ជាក់ថាលោកបានឆ្លងមេរោគនេះ តាំងពីខែមីនាមក ពោលគឺក្រោយពីលីគអង់គ្លេសបានប្រកាសផ្អាកសិន។ អ្នកចាត់ការវ័យ៤៧ឆ្នាំមិនបានបញ្ជាក់ពីប្រភពនៃការឆ្លងនោះទេ ប៉ុន្តែលោកនិយាយថាអំឡុងពេលចេញអាការៈពិបាកដកដង្ហើម មិនឃ្លាន មិនធំក្លិន ទើបលោកសម្រេចចិត្តទៅធ្វើតេស្ដជាមួយភរិយា ហើយលទ្ធផលបានចេញមកថាពិតជាមានផ្ទុកមេរោគមែន។
ក្រោយពីនោះមក លោកបានសម្រាកព្យាបាលជាច្រើនសប្ដាហ៍ ហើយបច្ចុប្បន្ននេះបានជាសះស្បើយហើយ។ នេះបញ្ជាក់ថាលោកគឺជាអ្នកចាត់ការទី២នៅអង់គ្លេស ដែលឆ្លងមេរោគ Covid-19 ដូច Arteta អ្នកចាត់ការក្រុម Arsenal ដែរ៕