• 2020-05-28 02:50:24
  • បាល់ទាត់

Icardi យល់​ព្រម​កុងត្រា​ជាមួយ PSG នៅ​ឡើយ​តែ​និយាយ​ថ្លៃ​ជាមួយ Inter ប៉ុណ្ណោះ

  • 2020-05-28 02:50:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Paris Saint-Germain កំពុង​តែ​ខិតជិត​ទិញ​បាន​ខ្សែ​ប្រយុទ្ធ Mauro Icardi ពី​ក្លឹប Inter Milan ហើយ បន្ទាប់​ពី​យល់​ព្រម​កុងត្រា​ផ្ទាល់​ខ្លួន​ជាមួយ​កីឡាករ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​បាន​ចំណាយ​ពេល​មួយ​រដូវ​កាល​ខ្ចី​ជើង​​ជាមួយ​ PSG ហើយ​គ្រង​នឹង​ទិញ​ផ្ដាច់​តែ​ម្ដង ស្របពេល​ដែល Ligue 1 បាន​ប្រកាស​បញ្ចប់​រដូវ​កាល​ទៅ​ហើយ​កាល​ពី​ចុង​ខែ​មេសា។

ប្រភព​ពី​ប្រទេស​អ៊ីតាលី​ឲ្យ​ដឹង​ថា ប្រធាន​ក្លឹប​ PSG លោក Leonardo បាន​ដាក់​សំណើ​៥០​លាន​ផោន​​បូក​ជាមួយ​ប្រាក់​លើក​ទឹក​ចិត្ត​ទៅ​កាន់ Inter ដើម្បី​យក​ Icardi។ PSG ត្រូវ​បាន​គេ​ដឹង​ថា បាន​យល់​ព្រម​​​ផ្ដល់​ថ្លៃ​នឿយហត់​១៧​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​និង​កុងត្រា​រយៈ​ពេល​៤​ឆ្នាំ​​ជាមួយ​ Icardi ដែល​ធ្វើ​ឲ្យ​គេអាច​ទទួល​បាន​ចំណូល​៨​លាន​ផោន​ក្នុង​មួយ​ឆ្នាំ។

កីឡាករ​វ័យ​២៧​ឆ្នាំ​ក៏​មាន​ការ​ទាក់ទង​​ឲ្យ​ត្រឡប់​ទៅ​កាន់​ Serie A​ វិញ​ដែរ​ពេល​ដែល​ចប់​ភារកិច្ច​នៅ​បារាំង។ Juvenuts ជា​ក្លឹប​មួយ​ចាប់​អារម្មណ៍​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ជា​ច្រើន​ខែ​មក​ហើយ ខណៈ​ក្លឹប​នៅ​អង់គ្លេស Arsenal និង​ Chelsea ក៏​ចង់​បាន​ដូច​គ្នា៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់