• 2020-05-25 05:14:00
  • បាល់ទាត់

David Luiz ប៉ង​បញ្ចប់​អាជីព​ជាមួយ Benfica មិនមែន​នៅ Arsenal ទេ

  • 2020-05-25 05:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ David Luiz បាន​និយាយ​ថា គេ​ចង់​ចាកចេញ​ពី Arsenal ដើម្បី​បញ្ចប់​អាជីព​បាល់ទាត់​នៅ​ក្រុម Benfica។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​វ័យ​៣៣​ឆ្នាំ​​បាន​សាង​កេរ្តិ៍ឈ្មោះ​នៅ Benfica មុន​ពេល​ផ្ទេរ​មក Stamford Bridge ក្នុង​ឆ្នាំ​២០១១។ Luiz មាន​វ័យ​ទើប​តែ​១៩​ឆ្នាំ​ប៉ុណ្ណោះ​ ពេល​ដែល​ Benfica សម្រេច​ចិត្ត​ទិញ​ផ្ដាច់​ក្នុង​ឆ្នាំ​២០១៧ ពី​ក្រុម​នៅ​ប្រេស៊ីល Vitoria។

Luiz បាន​សាង​​ភាព​ល្បីល្បាញ​អំឡុង​ពេល​ស្ថិត​ក្រោម​ដំបូល Benfica រហូត​ធ្វើ​ឲ្យ Chelsea មើល​ឃើញ​ទិញ​ក្នុង​តម្លៃ​ខ្លួន​២១,៥​លាន​ផោន។ ក្រោយ​កីឡាករ​ពោរពេញ​ដោយ​បទពិសោធន៍​​​បាន​ផ្ទេរ​ទៅ Arsenal នៅ​ថ្ងៃ​ Deadline ក្នុង​តម្លៃ​៨​លាន​ផោន​កាល​ពី​រដូវ​​ក្ដៅ​មុន។

ត្បិត​តែ​ធ្លាប់​លេង​នៅ​ទីក្រុង​ឡុងដ៏​យូរ​ឆ្នាំ​បែប​នេះ​ តែ Luiz គ្មាន​ចេតនា​ចង់​បញ្ចប់​អាជីព​នៅ​ទី​នេះ​ឡើយ។ "ខ្ញុំ​តែងតែ​និយាយថា ខ្ញុំ​​ចង់​​ព្យួរ​ស្បែកជើង​​របស់​ខ្ញុំ​នៅ​ឯ​ក្លឹប Benfica។ ក្នុង​បាល់ទាត់់​គ្រប់​យ៉ាង​អាច​ប្រែប្រួល អ្វី​ដែល​ជា​ការ​ពិត​ថ្ងៃ​នេះ ស្អែក​ជា​ការ​កុហក​ក៏​មាន ប៉ុន្តែ​អារម្មណ៍​របស់​ខ្ញុំ​​ប្រែ​ឡើយ។ ខ្ញុំ​ស្រឡាញ់​ក្លឹប Benfica”៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់