- 2020-05-22 07:28:44
- បាល់ទាត់
ខាំស្មាអំឡុង World 2014 ខ្សែការពារ Chiellini សរសើរ Suarez
- 2020-05-22 07:28:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខាំស្មាអំឡុង World 2014 ខ្សែការពារ Chiellini សរសើរ Suarez
ចន្លោះមិនឃើញ
World Cup ឆ្នាំ២០១៤ រវាងប្រទេសអ៊ុយរុយហ្គាយ និងអ៊ីតាលី ត្រូវបានគេចាត់ទុកជាការប្រកួតដ៏ស្វិតស្វាញមួយ។ កាលនោះដោយទប់អារម្មណ៍មិនជាប់ Luiz Suarez បានខាំស្មាខ្សែការពារឆ្នើមអ៊ីតាលី Giorgio Chiellini បង្កឱ្យមានការថ្កោលទោសពីសំណាកអ្នកគាំទ្រ។
យ៉ាងណាបើរំលឹករឿងកាលនោះវិញ Chiellini បានឱ្យដឹងរូបគេពិតជាសរសើរ ចំពោះទង្វើឆ្កួតៗរបស់ Suarez ណាស់។
“ការពិតគឺថា ខ្ញុំសរសើរអំពើឆ្កួតៗរបស់គាត់ ពីព្រោះបើ Suarez មិនបាត់បង់អារម្មណ៍ពេលនោះទេ គាត់នឹងក្លាយជាកីឡាករមធ្យមម្នាក់។ គ្មានអ្វីចម្លែកកើតឡើងទេថ្ងៃ Worls Cup 2014។ ខ្ញុំក៏កត់សម្គាល់ថា Edinson Cavani ក៏ជាកីឡាករមួយរូប ដែលត្រូវតែតាមបិទ ហើយយើងមិនបានអីមកវិញឡើយ"។ Chiellini បញ្ជាក់។
កាលនោះអ៊ុយរុយហ្គាយបានឈ្នះអ៊ីតាលី ១-០ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ចំណែកខ្សែប្រយុទ្ធរបស់ក្លឹបអ្នកមានបុណ្យ Barcelona មិនត្រូវបានអាជ្ញាកណ្ដាលពិន័យលើទីលានឡើយ ប៉ុន្តែត្រូវបាន Uefa ហាមមិនឱ្យពាក់ព័ន្ធនឹងគ្រប់សកម្មភាពបាល់ទាត់រយៈពេល ៤ខែជុំវិញទង្វើរបស់គេ។
តារារបស់ក្លឹបសេះបង្កង់ ពន្យល់ថា ៖“Suarez និងខ្ញុំគឺស្រដៀងគ្នា។ ខ្ញុំចូលចិត្តខ្សែប្រយុទ្ធដូចគាត់។ ខ្ញុំបានហៅគាត់២ថ្ងៃក្រោយ បន្ទាប់ពីការប្រកួត។ ប៉ុន្តែគាត់មិនចាំបាច់សុំទោសខ្ញុំទេ។ ភាពច្របូកច្របល់ និងគំនិតអាក្រក់បន្តិចបន្តួច គឺជាផ្នែកមួយនៃលេងបាល់។ ខ្ញុំមិនហៅនេះជាការបោកប្រាស់ទេ។ អ្នកត្រូវមានភាពវាងវៃ ដើម្បីយកឈ្នះគូប្រជែងរបស់អ្នក"។
អំឡុងពេលនោះដែរ រូបភាពខាំរបស់ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ ត្រូវបាន Page ជាច្រើន Troll ដោយកាត់រូបភាពប្លែកៗល្បីខ្លាំងទូទាំងពិភពលោក៕