• 2020-05-22 02:26:03
  • បាល់ទាត់

Real Madrid៖ អត់​ Mbappe អត់​ចុះ​ ឲ្យ​តែ​បាន​ Sadio Mane

  • 2020-05-22 02:26:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​ផ្ដោត​លើ​ការ​ទិញ​យក​ Sadio Mane ពី Liverpool ឲ្យ​បាន​នៅ​ពេល​ទី​ផ្សារ​ដោះដូរ​កីឡាករ​ថ្មី​បើក​ទ្វារ​ក្នុង​ពេល​ខាង​មុខ។​

ការ​បន្ថែម​ចំណាប់​អារម្មណ៍​លើ​ Mane ក្រោយ​ពេល​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​ហាក់​នៅ​ឆ្ងាយ​ដៃ​សម្រាប់​ការ​ដណ្ដើម​ Kylian Mbappe ពី​ Paris Saint Germain។ Mane ស៊ុត​ចូល​១៤​គ្រាប់​ និង​បោះ​ឲ្យ​មិត្ត​រួម​ក្រុម​៧​លើក​ក្នុង​២៦​ប្រកួត​នៅ​ Premier League រដូវ​កាល​នេះ។​​

ដោយ​ឡែក​ក្រុម​លោក​ Jurgen Klopp ​ឯណោះ​វិញ​បាន​ដាក់​គោល​ដៅ​យក​ Timo Werner ពី​ Leipzig បើ​សិន​ Mane ចង់​ចាកចេញ​ពី​ទឹកដី​ Anfield ពិត​ប្រាកដ​មែន ប៉ុន្តែ​ Liverpool ក៏​មិន​លក់​តិច​ជាង​១០០​លាន​ផោន​ដែរ៕

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់