• 2020-05-15 00:52:11
  • បាល់ទាត់

Giggs ធ្លាប់​ខឹង​ខ្លាំង​ ដល់ថ្នាក់​​រុញ​ Ronaldo ផ្អឹប​ជញ្ជាំង​ព្រោះ​តែ​មូលហេតុ​សំខាន់​មួយ​

  • 2020-05-15 00:52:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ផ្ទេរ​ពី​ Sporting Lisbon ទៅ​ Manchester United កាល​ពី​វ័យ​១៨​ឆ្នាំ​ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​កីឡាករ​វ័យ​ក្មេង​កាល​ពី​ជំនាន់​នោះ​គឺ​១៤​លាន​ផោន។​

ក្រៅ​ពី​ទទួល​កាល​បង្វឹក​ពី​គ្រូ​តា​ Sir Alex Ferguson កីឡាករ​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ក៏​បាន​ដំបូន្មាន​មិន​តិច​ដែរ​ពី​រៀម​ច្បង​ពិសេស​គឺ​ពី Ryan Giggs តែ​ម្ដង។​ Ole Gunnar Solskjaerដែល​បច្ចុប្បន្ន​ជា​គ្រូ​ Man Utd បាន​រម្លឹក​ពី​ហេតុ​ការណ៍​ប៉ះ​ទង្គិច​មួយ​ដែល​លោក​ចាំ​មិន​ភ្លេច​​កាល​ពី​ជាង​១០​ឆ្នាំ​មុន។​

កាល​ណោះ​ Giggs បាន​រុញ​ Ronaldo ផ្អឹប​នឹង​ជញ្ជាំង​ក្បែរ​តុ​បាយ​ពេល​កីឡាករ​ទាំង​អស់​កំពុង​ទទួល​ទាន​អាហារ​ពេល​ព្រឹក។​ មូលហេតុ​គឺ​ដោយ​សារ​ Ronaldo កាន់​ដប​កូកា​ យក​ទៅ​ផឹក​ទាំង​ព្រឹក​ដែល​វា​ផ្ដល់​ផល​មិន​ល្អ​សម្រាប់​កីឡាករ​ដូច​ជា​រូប​គេ។​​

Giggs កាល​ណោះ​ខឹង​យ៉ាង​ខ្លាំង​ បាន​រុញ​ Ronaldo បោក​ជញ្ជាំង​ថែម​ទាំង​ប្រាប់​ថា៖ "កុំ​ធ្វើ​បែប​នេះ​ជា​លើក​ទី​ពីរ"។ តាំង​ពី​ពេល​នោះ​មក​ខ្សែ​ប្រយុទ្ធ​ក្លឹប​យក្ស​ Juventus មិន​ដែល​ផឹក​កូកា​ពេល​ព្រឹក​ឲ្យ​ Giggs ឃើញ​ជា​ថ្មី​ទេ៕

ប្រភព៖ Manchestereveningnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី