• 2020-05-07 04:16:01
  • បាល់ទាត់

ឈិន ឈឿន សារភាព​ថាលេង​​បម្រើ​ការពារ​ស្លាប​​ចង់​​បែក​កង់​ម្ដងៗ

  • 2020-05-07 04:16:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេង​តួនាទី​ជា​ខ្សែ​​បម្រើ​ការពារ​ស្លាប ឈិន ឈឿន បាន​សារភាព​ថា ​រូប​គេ​​ស្ទើរ​តែ​បែក​កង់​ម្ដងៗ​ដែរ ព្រោះ​តំណែង​នេះត្រូវ​ការប្រើកម្លាំង​ខ្លាំង ជា​ពិសេស​ប្រឈម​មុខ​គូបដិបក្ខមួយ​ទល់​នឹង​មួយ។

ឈិន​ ឈឿន (ឆ្វេង) និងមិត្តរួមក្រុម សំអឿន ពិដោរ (ស្ដាំ)-រូបភាពស្វាយរៀង

ឈិន​ ឈឿន បានបញ្ជាក់​ថា ៖«កន្លែង​នឹង​ហត់ណាស់​ តួនាតីកន្លែង​ហ្នឹងគឺដោយសារតែ​យើង​ចុះត្រង់ៗ​តែវាហត់ ​យើងចុះការពារផងប្រយុទ្ធផង។ តួនាទីយើង អ្នកខ្លះគេមើលមកគិតថា​វាងាយទេ តែសម្រាប់ខ្ញុំគិតថាវាហត់ដោយសារយើងប្រើកម្លាំងច្រើន។ ជាតួនាទីមួយដែលប្រឈមមុខនឹង អឺ មួយទល់នឹងមួយហ្មង់ កៀនៗហ្នឹង​។ រាល់ថ្ងៃសូម្បីខ្ញុំមានកម្លាំង ពេលខ្លះក៏ខ្ញុំសឹងថាបែកកង់ហត់ម្ដងៗដែរ។ តំណែងណាក៏ហត់ដែរ តែកៀននេះរៀងហត់ជាងគេបន្តិច»។

អតីតកីឡាករក្លឹប សមាគម​កីឡា​បាល់ទាត់​កង​យោធពល​ខេមរភូមិន្ទ ក៏​បានលើកឡើងដែរថា ល្បឿនក៏ជា​ផ្នែក​មួយ​សំខាន់​ខ្លាំង​ ព្រោះ​ត្រូវ​ឡើង​ទៅ​ប្រយុទ្ធ និង​ចុះ​មក​ការពារ បើ​កីឡាករ​គ្មាន​ល្បឿន​​អាច​នឹង​ពិបាក​លេង​តំណែង​នេះ​។

បន្ទាប់​ហ្វឹកហាត់​ជាមួយ​ក្រុម កីឡាករជួយឱ្យក្លឹប ក.ខ.ម លើកពានសម្ដេចហ៊ុនសែន៣​រដូវ​កាល ត្រូវប្រើភាព​អំណត់ហ្វឹកហាត់បន្ថែម​ចំណុច​ខ្វះខាត​ដូច​ជា រត់យកកម្លាំងសន្ទុះ និងជីមបង្រឹងកាយកាយសម្បទាជាដើម។

បើទោះវ័យកាន់តែច្រើនអាចនឹងថមថយកម្លាំង ប៉ុន្តែកីឡាករព្រះខ័នរាជស្វាយរៀង បាន​ប្ដេជ្ញា​បន្តលេងតំណែងនេះដដែល ព្រោះជាជំនាញ ចំណង់ចំណូលចិត្ត ឬអាចលេងការពារ ឬលេងដឺមី ដើម្បីបន្ថយការប្រើកម្លាំងច្រើន៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី