• 2020-04-28 03:02:57
  • បាល់ទាត់

Billy បង្ហើប​ថា​គេ​ចូល​ចិត្ត​មើល​កីឡាករ​៤​នាក់​នេះ ជាង Ronaldo និង Messi

  • 2020-04-28 03:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចំណង​ជើង​ធំ​​ៗ​លើ​គេហទំព័រ Daily Mail បាន​​បញ្ជាក់​ថា Billy Gilmour​ របស់​ Chelsea ទទួល​បាន​ក​ការ​លើក​ទឹកចិត្ត​ខ្លាំង (Inspire) ដោយ​កីឡាករ Barcelona និង​អេស្ប៉ាញបួនរូបគឺ Andres Iniesta, Xavi, Cesc Fabregas និង Sergio Busquets ហើយ​ខ្សែ​បម្រើ​​​រូប​នេះ ចូល​ចិត្ត​មើល​ពួកគេ​លេង​ជាង Ronaldo ខ្សែ​ប្រយុទ្ធ​​ព័រទុយហ្គាល់ និង Messi របស់​អាហ្សង់ទីន។

ខ្សែបម្រើ Billy Gilmour​ របស់ Chelsea

​យុវជន​វ័យ​១៨​ឆ្នាំ Billy ​បាន​បញ្ជាក់៖ «ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ធ្លាប់​មើល Cristiano Ronaldo និង Lionel Messi ដូច​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ​ពេល​ខ្ញុំ​ចាប់​ផ្ដើម​វិភាគ​ការ​លេង​របស់​ខ្ញុំ ខ្ញុំ​គិត​ថា​អ្នកណា​​ខ្ញុំ​ចង់​អភិវឌ្ឍ​ខ្លួន​ឱ្យ​ដូច។ វា​មាន​ច្រើន​ដូច​ជា Andres Iniesta, Xavi, Cesc Fabregas គឺ​កីឡាករ​ទាំង​នោះ​ហើយ។ របៀប​ពួកគេ​បញ្ជូន​បាល់ យក​បាល់ អ្វី​ៗ​គឺ​ច្បាស់។ Sergio Busquets ក៏​ដូច​គ្នា។ ពេល​អ្នក​មើល Barcelona ហើយ​អ្នក​មើល Busquets ជា​ពិសេស​​ចំពោះ​អ្វី​ៗ​កើត​ឡើង​ជុំវិញ​គាត់»។ ​

បើ​តាម​សម្ដី​​របស់​ Billy កើតនៅទីក្រុង Glasgow ប្រទេស​​ស្កុតឡែន​ កីឡាករ​ប្រភេទ​​នេះ​ហើយ ដែល​គេ​តាម​ស្វែង​រក ព្រោះពួកគេ​ជា​​កីឡាករ​បាន​បាល់​ហើយ ធ្វើ​ឱ្យ​អ្វី​មួយ​កើត​​ឡើង។

Billy Gilmour​ លេង​ឈុត​យុវជន​ជម្រើស​ជាតិ​ស្កុតឡែន U21 ចាប់​តាំង​ពី​ឆ្នាំ​២០១៨ បង្ហាញ​ខ្លួន​បាន​១២​ប្រកួត រក​បាន​១​គ្រាប់។ គេ​ធ្លាប់​ជា​កីឡាករ​យុវជន​ក្លឹប​ Rangers ក្នុង​ឆ្នាំ​២០០៩-២០១៧ និង​២០១៧ លេង​នៅ​ក្លឹប​យុវជន​ Chelsea។ ​ឆ្នាំ​២០១៩ រហូត​​ដល់​បច្ចុប្បន្ន​ គេ​បាន​ចូល​លេង​ឱ្យឈុត​​ធំ​របស់​អ្នក​ចាត់ការសញ្ជាតិ​អង់គ្លេស Prank Lampard ដោយ​បង្ហាញ​ខ្លួន​បាន​៣​លើក និងមិន​ទាន់​រក​គ្រាប់​បាល់​បាន​នៅ​ឡើយទេ៕

រូប Ronaldo និង Messi កាលពីឆ្នាំ​២០១៨
កីឡាករអេស្ប៉ាញ Cesc Fàbregas កំពុងលេងនៅ Monaco

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់