/5ea3dfb6dbc42_1587797940_medium.jpg)
- 2020-04-25 07:06:12
- បាល់ទាត់
Sterling៖ អាវ Messi តែមួយគត់ដែលខ្ញុំចង់បានបំផុត
- 2020-04-25 07:06:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sterling៖ អាវ Messi តែមួយគត់ដែលខ្ញុំចង់បានបំផុត
ចន្លោះមិនឃើញ
Raheem Sterling ខ្សែប្រយុទ្ធរបស់ Manchester City បានសារភាពថា រូបគេចង់បានអាវរបស់ Messi ណាស់ ហើយអាវកូនក្រុមលោក Quique Setién នេះទៀតសោតជាអាវតែមួយគត់ដែលគេចង់បាន។
Sterling បានឱ្យដឹង ៖«មានអាវតែមួយប៉ុណ្ណោះដែលខ្ញុំចង់បាន ហើយនោះគឺអាវរបស់ Messi។ ពេលយើងលេងជាមួយ Barcelona ខ្ញុំបានអាវ Neymar មួយ ខ្ញុំគិតថានោះជាអាវដំបូងដែលខ្ញុំបានសុំ»។
ទោះបីជាយ៉ាងណា ប្រភពមិនបានបញ្ជាក់ ហេតុអ្វីអតីតកីឡាករ Man Utd ចង់អាវខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនឡើយ។
និយាយទៅអតីតកីឡាករ Liverpool ជាអ្នកចូលចិត្តប្រមូលអាវទុកម្នាក់ ក្រោយគេបានប្ដូរគ្នាជាមួយកីឡាករក្លឹបផ្សេងទៀត ប៉ុន្តែមិនមានច្រើនឡើយ ពោលគឺមានអាវមិត្តរួមក្រុម David Silva ពីរប៉ុណ្ណោះ ដែល Sterling ព្យួរលំអលើជញ្ជាំងផ្ទះរបស់គេនៅ Jamaica។
Sterling បញ្ជាក់ប្រាប់ BBC Radio 5ថា ៖«ខ្ញុំជាអ្នកប្រមូលអាវម្នាក់ តែខ្ញុំមិនបានព្យួរអាវលើជញ្ជាំងផ្ទះនៅឡើយទេ»។
ចំពោះមូលហេតុដែល Sterling ព្យួរអាវ Silva ដែលគ្រោងចេញពីក្រុមមេឃខៀវនៅចប់រដូវកាលនេះ លើជញ្ជាំងផ្ទះរបស់ខ្លួន ព្រោះកីឡាករអេស្ប៉ាញបានបង្រៀនគេច្រើន ជាពិសេសឱ្យចេះដាក់ខ្លួនក្នុងនាមជាកីឡាករអាជីពម្នាក់៕