• 2020-04-23 02:08:42
  • បាល់ទាត់

អាណិត​ពេក David Beckham ចង់​នាំ James ទៅ​លេង​នៅ​អាមេរិក

  • 2020-04-23 02:08:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Beckham ត្រូវ​បាន​រាយការណ៍​ទាក់ទង​ប្រធាន​ក្លឹប​របស់​ Real Madrid លោក Florentino Perez លើ​ការ​ផ្ទេរ​យក James Rodriguez យក​ទៅ​លេង​នៅ​ក្លឹប Inter Miami នៃ​លីគ MLS។

កីឡាករ​សញ្ជាតិ​កូឡុំប៊ី​​​កំពុង​ចង់​ចាកចេញ​ពី​កីឡដ្ឋាន Bernabeu បន្ទាប់​ពី​មិន​ស្ថិត​ក្រោម​ជម្រើស​អ្នក​ចាត់​ការ Zinedine Zidane។ សម្រាប់​ពេល​នេះ​ក្លឹប Inter Miam របស់ Beckhamចាប់​អារម្មណ៍​​យក James ទៅ​ជួយ​លេង។

លោក​ប្រធាន​ក្លឹប Perez បាន​បើ​ទ្វារ​ទទួល​យក​សំណើ​សម្រាប់​ក្លឹប​ដែល​ចង់​បាន​​ខ្សែ​បម្រើ​ប្រយុទ្ធ​​វ័យ​២៨​ឆ្នាំ។ អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេសBeckham មាន​ទំនាក់ទំនង​ជាមួយ​លោក Perez ដោយ​សារ​តែ​គេ​ធ្លាប់​លេង​នៅ Madrid រវាង​ឆ្នាំ​២០០៣​ដល់​២០០៧។

​Beckham ធ្លាប់​រក​បាន​២០​គ្រាប់​និង Assist ៥១​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៥៩​ប្រកួត​ឲ្យ Real បន្ទាប់​ពី​ចាកចេញ​ពី​ក្លឹប Manchester United។ ងាក​ទៅ​មើល James វិញ​កុងត្រា​របស់​គេ​នឹង​អស់​ជាមួយ Madrid នៅ​រដូវ​ក្ដៅ​ឆ្នាំ​២០២១៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី