• 2020-04-21 23:58:46
  • បាល់ទាត់

មិន​លើក​លែង! Pogba ប្រើ​ក្បាច់​ Nutmeg ដាក់​ម្ដាយ​តាម​ដង​ផ្លូវ​

  • 2020-04-21 23:58:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Pogba បាន​ប្រើ​ក្បាច់​ញាក់​បាល់​ស៊ី​ប្រឡោះ​ជើង​ ឬ​ភាសា​បាល់ទាត់​គេ​ហៅ​ថា Nutmeg ដាក់​ម្ដាយ​បង្កើត​របស់​ខ្លួន​ពេល​អ្នក​ទាំង​ពីរ​ដើរ​តាម​ដង​ផ្លូវ។

Pogba

ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​ មិន​ខុស​ពី​កីឡាករ​ដទៃ​ទៀត​នោះ​ទេ​គឺ​ព្យាយាម​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង​ អំឡុង​ពេល​ផ្អាក​ការ​ប្រកួត​ Premier League អំឡុង​ការ​រីករាល​ដាល​នៃ​មេរោគ​កូវីដ-១៩។​ ក្រៅ​ពី​បង្ហោះ​វីដេអូ​ហ្វឹកហាត់​ Pogba បាន​បង្ហោះ​វីដេអូ​ Nutmeg ម្ដាយ​របស់​ខ្លួន​នៅ​លើ​គណនី Instagram។​

តារា​ឆ្នើម​ Manchester United បាន​សរសេរ​ពី​ក្រោម​វីដេអូ​នោះ​ថា៖ "នៅ​ពេល​ម្ដាយ​របស់​អ្នក​ប្រាប់​ថា​គាត់​​ធ្លាប់​លេង​បាល់​កាល​ពី​មុន។ ស្រឡាញ់​ និង​ចំណាយ​ពេល​ជាមួយ​អ្នក​មាន​គុណ​ទាន់​ពួក​លោក​នៅ​ជាមួយ​យើង"៕

ប្រភព៖ Instagram អត្ថបទ៖ សៀនហួរ

មតិយោបល់