• 2020-04-11 03:29:33
  • បាល់ទាត់

កីឡាករបាល់ទាត់ ខ្ពស់ជាងគេ​បំផុត​ទាំង ១០ ក្នុងលោក

  • 2020-04-11 03:29:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងមក ប្រិយមិត្ត​ប្រហែលជា​ធ្លាប់ឃើញ​កីឡាករ​ខ្ពស់ៗ​ជាច្រើន​មកហើយ ដូចជា Peter Crouch ដែលមាន​កម្ពស់ ២,០១ម៉ែត្រជា​ដើម។ ប៉ុន្តែ​បើ​និយាយ​ពី​កីឡាករ​ដែល​ខ្ពស់​ជាង​គេ​ទាំង ១០វិញ គឺ​មិន​មាន​ឈ្មោះ​អតិត​ខ្សែ​ប្រយុទ្ធ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ នោះទេ។ កីឡាករ​បាល់ទាត់​ខ្ពស់​ជាង​គេ​ទាំង ១០ មានដូចខាងក្រោម៖

១០. Costel Pantilimon (អ្នកចាំទី​រ៉ូម៉ានី លេង​នៅ​ក្លឹប Nottingham Forest)៖ កម្ពស់ ២,០៣ម៉ែត្រ

Costel Pantilimon (រូបភាព៖ Nottingham Forest)

៩. Lacina Traore (ខ្សែប្រយុទ្ធ​កូឌឺវ័រ លេង​នៅ​ក្លឹប CFR Cluj)៖ កម្ពស់៖ ២,០៣ម៉ែត្រ

Lacina Traoré (ស) (រូបភាព៖ Zimbio)

៨. Yang Changpeng (ខ្សែប្រយុទ្ធ​ចិន លេង​នៅក្លឹប Henan Jianye F.C)៖ កម្ពស់ ២,០៥ម៉ែត្រ

Yang Changpeng លេងក្បាល​មិត្ត​រួមក្រុម​ (រូបភាព៖ China Daily)

៧, Vanja Ivesa (អ្នកចាំទីក្រូអាត លេង​នៅ​ក្លឹប NK Opatija)៖ កម្ពស់ ២,០៥ម៉ែត្រ

Vanja Ivesa (រូបភាព៖ Glas Istrenovine)

៦. Dino Hodzic (អ្នកចាំទីក្រូអាត លេង​នៅ​ក្លឹប Iprottabandalag Akraness) ៖ កម្ពុស់ ២,០៥ម៉ែត្រ

Dino Hodzic (រូបភាព៖ Twitter Dino Hodzic)

៥. Tonny Brogaard (អ្នកចាំទីដាណីម៉ាក ធ្លាប់​លេង​ចុងក្រោយ​ឲ្យ​ក្លឹប Boldklubben)៖ កម្ពស់ ២,០៦ម៉ែត្រ)

Tonny Brogaard (រូបភាព៖ Twitter Football Fact)

៤. Tomas Holy (អ្នកចាំទី​សាធារណរដ្ឋឆេក លេង​នៅ​ក្លឹប Ipswich Town)៖ កម្ពស់ ២,០៦ម៉ែត្រ)

Tomas Holy (រូបភាព៖ East Anglian Daily Times)

៣. Paul Millar (អតីតកីឡាករ​ស្កតឡែន ធ្លាប់​លេង​ចុងក្រោយ​ឲ្យក្លឹប Deveronvale)៖ កម្ពស់ ២,០៧ម៉ែត្រ

២. Kristof Van Hout (អ្នកចាំទីបែលហ្សិក លេង​នៅក្លឹប K.V.C. Westerlo)៖ កម្ពស់ ២,០៨ម៉ែត្រ

Kristof Van Hout (រូបភាព៖ Twitter)

១. Simon Bloch Jørgensen (អ្នកចាំទីដាណឺម៉ាក លេង​នៅក្លឹប Accrington Stanley F.C) កម្ពស់៖ ២,១០ម៉ែត្រ)

Simon Bloch Jørgensen

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី