• 2020-04-10 07:17:43
  • បាល់ទាត់

តោះ! មក​ស្ដាប់​សម្ដី Beckham និង Ronaldo សរសើរ​គ្នា

  • 2020-04-10 07:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ប្រេស៊ីល Ronaldo និង​អង់គ្លេស David Beckham បាន​កសាង​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ អំឡុង​លេង​ឱ្យ Real Madrid ឆ្នាំ​២០០៣ ដល់ ២០០៧ ហើយ​លើ​បណ្ដាញ​សង្គម Instagram ថ្មីៗ​នេះ ពួកគេ​បាន​សរសើរ​គ្នា​ទៅវិញ​ទៅ​​មក​អំពី​រឿង​​អតីតកាល។

អតីត​ខ្សែ​បម្រើ​អង់គ្លេស Beckham បាន​និយាយ​​ទៅ​កាន់ Ronaldo ថា ៖«មនុស្ស​ខ្ញុំ​មិន​ធ្លាប់​ឃើញ គឺ​ជា​អ្នក។ ពេល​អ្នក​ដើរ​ចូល​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់ ធ្វើ​ឱ្យ​ខ្ញុំ​មាន​ទំនុក​ចិត្ត​នៅ​ជាមួយ​ក្លឹប»។

ចំណែក Ronaldo ជួយ​ឱ្យ​ប្រេស៊ីល​លើក​ពាន World Cup ឆ្នាំ ១៩៩៤ និង២០០២ បាន​តប់​វិញ​​បែប​នេះ ៖«Beckham អ្នក​ជា​មនុស្ស​អស្ចារ្យ។ សម្រាប់​ខ្ញុំ ​អ្នក​ជា​​ខ្សែ​បម្រើ​កណ្ដាល​​ល្អ​ជាង​គេបំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ របៀប​អ្នក​ប៉ះ​បាល់ របៀប​អ្នក​យក​បាល់​កន្លែង​ណា​ក៏​បាន ដោយ​មិន​មើល​មក​ខ្ញុំ។ ខ្ញុំ​គួរ​អរគុណ​អ្នក​ សម្រាប់​បាល់​ច្រើន​គ្រាប់ ដែល​អ្នក​ឱ្យ​ខ្ញុំ»។

David Beckham បាន​ចាកចេញ​ពី Manchester United មក​ចូល​រួម​ជាមួយ Real Madrid ក្នុង​ឆ្នាំ​២០០៣ រហូត​ដល់ ២០០៧។ គេ​បង្ហាញ​ខ្លួន​បាន​ ១១៦ប្រកួត រក​បាន​ ១៣​គ្រាប់ ចំណែក Ronaldo ចាកចេញ​ពី Inter មក​ចូល​រួម​ជាមួយ Real ឆ្នាំ​២០០២ រហូត​ដល់​ឆ្នាំ​២០០៧។ គេ​បង្ហាញ​ខ្លួន​បាន ១២៧ប្រកួត រក​បាន​ ៨៣​គ្រាប់៕

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់