• 2020-04-07 04:57:30
  • បាល់ទាត់

ដំណឹង​ថ្មី! ក្រសួង​អប់រំប្រកាស​ផ្អាក គ្រប់​សកម្មភាព​កីឡា តាម​ទី​សាធារណៈ និង​ឯកជន

  • 2020-04-07 04:57:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២០​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញសំណើ​ប្រកាស​​ផ្អាក​ការ​លេង​កីឡា ឬ​ហាត់​ប្រាណ​គ្រប់​ប្រភេទមានលក្ខណៈប្រមូលផ្ដុំ នៅ​តាម​កីឡដ្ឋាន​សាធារណៈ និង​ឯកជន​ជា​បណ្ដោះ​អាសន្ន។

សំណើ​​ប្រកាស​​ផ្អាក​​នេះ ក្រសួង​ធ្វើ​ឡើង​ក្នុង​​ស្មារតី​បង្កើន​ការ​ចូល​រួម​បង្ការ និង​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ រហូត​ដល់​ស្ថានភាព​រីករាលដាល​នេះត្រូវ​បាន​បញ្ចប់​។

គួរ​បញ្ជាក់​ថា កន្លង​មក​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្ដី​ណែនាំ​ស្ដី​អំពី ការ​ផ្អាក​ដំណើរ​ការ​អាជីវកម្ម​ក្លឹប​ហាត់ប្រាណ​ជា​បណ្ដោះ​អាសន្ន និង​ការ​កំណត់​ការ​លេង​កីឡា ឬ​ហាត់​ប្រាណ លក្ខណៈ​ប្រមូល​ផ្ដុំ​លើស​ពី​១០​នាក់​រួច​មក​​ហើយ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី